កីឡា
អត្តពលិកហែលទឹកចូលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្លឹប មុនចេញ ទៅអូឡាំពិកហ្គេមតូក្យូនៅជប៉ុន
ក្រុមកីឡាករ-កីឡាការិនី និងគ្រូបង្វឹកហែល ទឹក នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះបានទទួលការអនុញ្ញាតពីលោក ហឿន សំនៀង លោក រស់ វណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្លឹបកីឡាហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យចូលជួបសំណេះសំណាល មុនចេញ ទៅព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅប្រទេសជប៉ុន នាដើមសប្តាហ៍ក្រោយនេះ។
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា សម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ នឹងធ្វើដំណើរចាកចេញពីព្រះរាជាណា ចក្រកម្ពុជា នាពេលព្រឹកថ្ងៃអង្គារទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩:៣៥នាទីព្រឹក ដើម្បីឆ្ពោះទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ដែលនឹងចាប់ផ្ដើម ការប្រកួតចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហាឆ្នាំ២០២១ខាងមុខនេះ។

លោក ហែម គីរី បន្តថា ចំណែកសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជូនអត្តពលិកហែលទឹក២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុន ពេជ្រមរកត ត្រូវប្រកួតវិញ្ញាសាហែល៥០ម៉ែត្រ សេរីដូចគ្នា៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



