កីឡា
ដឹងអត់ Sitthichai ធ្លាប់ឈ្នះកីឡាករគុនខ្មែរជួរមុខពីររូបកន្លងទៅ?
Sitthichai “Killer Kid” Sitsongpeenong ឡើងជួបមិត្តរួមជាតិ Tawanchai PK.Saenchai Muaythaigym ក្នុងការប្រកួតមួយថ្ងៃនៅព្រឹត្តិការណ៍ ONE:BATTLEGROUND III ពីកីឡដ្ឋាន Singapore Indoor Stadium នាថ្ងៃសុក្រទី ២៧ ខែ សីហា ស្អែកនេះចាប់ពីវេលាម៉ោង ៧:៣០។ នេះជាការប្រកួតទម្ងន់ Featherweight ខណៈដែល Tawanchai ត្រូវដំឡើងទម្ងន់របស់ខ្លួន ព្រោះពីមុនគេប្រកួតក្នុងទម្ងន់ Bantamweight ប៉ុណ្ណោះ។ មានរឿងរ៉ាវខ្លះៗដែលបងប្អូនត្រូវដឹងអំពី Sitthichai ដូចខាងក្រោម៖
១- Sitthichai ធ្លាប់យកឈ្នះជើងខ្លាំងជួរមុខពីររូបកាលពីរជិត ១០ ឆ្នាំមុន។ អ្នកដែលជើងខ្លាំងថៃរូបនេះយកឈ្នះ គឺ ពេជ្រ សីហា នៅឆ្នាំ ២០១២ និង បន្តឈ្នះ សេន ប៊ុនថេន នៅឆ្នាំ ២០១៣ ជាគ្រាដែលអ្នកទាំងពីរជាតារាល្បីៗនៅកម្ពុជានាគ្រានោះ។ យ៉ាងណាក្ដីអ្នកលេងមួយថៃវ័យ ២៩ ឆ្នាំរូបនេះ ឈ្នះអ្នកលេងកម្ពុជាត្រឹមពិន្ទុប៉ុណ្ណោះក្នុងការប្រកួត ៣ ទឹកនៅប្រទេសកំណត់របស់ខ្លួន។

២- Sitthichai ត្រលប់មកប្រកួតមួយថៃជាថ្មីក្រោយខកខានប្រហែល ៦ ឆ្នាំ
នៅថ្ងៃសុក្រស្អែកនេះ កីឡាកររហស្សនាម «Killer Kid» នឹងត្រលប់មកប្រកួតមួយថៃលើកដំបូងក្នុងរយៈពេល ៦ ឆ្នាំ បន្ទាប់ពីចំណាយពេលប្រកួតក្បាច់ឃីកបុកសីង។ យ៉ាងណាក្ដី Sitthichai បានអះអាងថា បើសិនរូបគេឈ្នះ Tawanchai លើកនេះ គេនៅតែជាអ្នកលេងមួយថៃដ៏គ្រោះថ្នាក់ម្នាក់ និងអាចឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ពិភពលោកទៀតផងទោះខកខានយូរឆ្នាំក្ដី។ កីឡាករមានបទពិសោធន៍ច្រើនក្នុងក្បាច់ឃីកបុកសីងរូបនេះទើបចុះកុងត្រាប្រកួតឲ្យ ONE Championship កាលខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅ។ ប៉ុន្តែ ការបើកឆាកប្រកួតដំបូងកាលចុងខែកក្កដា រូបគេចាញ់ Superbon Banchamek ក្នុងការប្រកួតឃីកបុកសីង និងជាបរាជ័យលើកទី២ពេលជួប Superbon។

៣-ការឈ្នះជើងឯកជាច្រើន
Sitthichai ឈ្នះខ្សែក្រវាត់គរដូចភ្នំទៅហើយក្នុងអាជីពរបស់ខ្លួនទាំងមួយថៃ និង ការប្ដូរទៅឃីកបុកសីង។ ខ្សែក្រវាត់ដែលនរណាៗក៏ចង់បាននៅប្រទេសថៃនោះគឺ ខ្សែក្រវាត់ពីសង្វៀន Lumpinee Stadium ដែលរូបគេឈ្នះកាលឆ្នាំ ២០១៤។ ហើយជ័យជម្នះនេះធ្វើឲ្យរូបគេល្បីខ្ទរខ្ទារនៅប្រទេសថៃ និងពិភពលោក។ ក្រៅពីនោះមានខ្សែក្រវាត់ជាច្រើនផ្សេងទៀតដែលរូបគេសម្រេចបានក្នុងពិភពមួយថៃមុនប្ដូរទៅប្រកួតឃីកបុកសីងកាលពី ៦ ឆ្នាំមុន។ ពេលប្ដរូទៅប្រកួតឃីកបុកសីង បុរសកណ្ដាប់ដៃរហ័សរូបនេះឈ្នះខ្សែក្រវាត់ Glory Lightweight Kickboxing World Champion រហូតដល់ ៧ សម័យ , ខ្សែក្រវាត់ Kunlun Fight World Max Group I Tournament Winner ៣ ដង និង Wu Lin Feng World Championship ២ដង៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


