កីឡា
ចាន់ រតនា ជឿថា Xiong Jing Nan ការពារខ្សែក្រវាត់ជោគជ័យទល់នឹង Nicolini ថ្ងៃសុក្រនេះ
នាថ្ងៃសុក្រ ទី៣ ខែកញ្ញានេះ កីឡាការិនីចិន Xiong Jing Nan នឹងឡើងការពារខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Women’s Strawweight របស់នាងទល់នឹងអ្នកជំនាញជឺជីតស៊ូរបស់ប្រេស៊ីល Michelle Nicolini នៅក្នុងព្រឹត្តិការណ៍ ONE: EMPOWER។
សម្រាប់ការប្រកួតខ្សែក្រវាត់ពិភពលោកនេះ អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ជឿជាក់លើម្ចាស់ខជើងឯករបស់ចិននឹងការពារខ្សែក្រវាត់ពិភពលោកបានជោគជ័យ។
ចាន់ រតនា បានលើកឡើងថា «ខ្ញុំគិតថា កីឡាការិនីប្រេស៊ីល Nicolini ពិបាកយកឈ្នះ Xiong ពីព្រោះតាមខ្ញុំឃើញកីឡាការិនីប្រកួតកន្លងមកគឺនាងល្អ។ មានកត្តា៣សំខាន់ដែលកីឡាការិនីចិនម្នាក់នេះនឹងឈ្នះ»។
«ទី១ Xiong មានជំនាញវ៉ៃឈរល្អណាស់។ គាត់ពូកែវ៉ៃកណ្តាប់បានល្អស្ទើរដូចមនុស្សប្រុស។ ក្រៅពីកណ្តាប់ដៃ គឺគាត់អាចទាត់បានល្អថែមទៀត។ ទី២ កីឡាការិនីចិននេះមានកម្លាំងស៊ុហ្វល្អ។ តាមបទពិសោធដែលគាត់វ៉ៃខ្សែក្រវាត់ជាច្រើនលើកកន្លងមកគឺគាតើកម្រចុះខ្សោយណាស់ នៅពេលគាត់វ៉ៃ៥ទឹកពេញ»។ ចាន់ រតនា បានរៀបរាប់ និងបន្តថា ៖«ទី៣ Jing Nan មានក្បាច់ការពារជំនាញក្រោមល្អ។ ដៃគូល្មមពីបាកធ្វើគាត់ណាស់»។

ពេលលើកឡើងថា កីឡាការិនីប្រស៊ីល Michelle Nicolini ជាជើងឯកពិភពលោកជំនាញជឺជីតស៊ូតដែលជាក្បាច់ក្រោមកម្រិតស្តង់ដារអន្តរជាតិត្រូវបាន ចាន់ រតនា បញ្ជាក់ថា ៖«ខ្ញុំទទួលស្គាល់ថា Nicolini ល្អក្បាច់ក្រោម តែខ្ញុំឃើញ Xiong វ៉ៃជាមួយ Angela Lee ដែលពូកែក្បាច់ក្រោម ប៉ុន្តែធ្វើអ្វីកីឡាការិនីចិនមិនកើត ពីព្រោះនាងល្អការពារ»។
ចាន់ រតនា បន្ថែមទៀតថា កីឡាការិនីប្រស៊ីល Michelle Nicolini អាចនឹងខ្សោយកម្លាំងដែលមិនអាចវ៉ៃបានល្អ៥ទឹក ដូច្នេះនៅទឹកទី៤ ឬទី៥គឺពិបាកទប់ទល់នឹងកណ្តាប់ដៃរបស់ Xiong Jing Nan ណាស់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត ONE: EMPOWER នារាត្រីថ្ងៃសុក្រនេះ ការប្រកួតខ្សែក្រវាត់នារីគុនចម្រុះពិភពលោកគឺ ONE Women’s Atomweight World Grand សម្រាប់ការប្រកួតជុំដំបូងដែលមានកីឡាការិនីឆ្នើមៗមកពី៨ប្រទេស។
កីឡាការិនីហ្វីលីពីន Denice Zamboanga ប្រកួតជាមួយកីឡាការិនីកូរ៉េខាងត្បូង Seo Hee Ham, កីឡាការិនីអ៊ុយក្រែន Alyona Rassohyna ប្រកួតជាមួយកីឡាការិនីថៃ Stamp Fairtex ថៃជាលើកទី២ កីឡាការិនីជប៉ុន Itsuki Hirata ប៉ះកីឡាការិនីអាមេរិក Alyse Anderson និងកីឡាការិនីចិន Meng Bo ប៉ះខ្លាញីឥណ្ឌា Ritu Phogat៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


