កីឡា
ម្ចាស់ខ្សែក្រវាត់ Christian Lee ព្យាករថា នឹងបញ្ចប់ Rae Yoon ទឹកទី១
ជើងឯកវ័យក្មេង Christian Lee មានកាតព្វកិច្ចឡើងការពារខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Lightweight របស់ខ្លួនទល់នឹងអ្នកលេងគុនចម្រុះកូរ៉េខាងត្បូង Ok Rae Yoon នៅព្រឹត្តិការណ៍ REVOLUTION ថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ។
សម្រាប់ការប្រកួត៦លើកចុងក្រោយ Lee មិនដែលស្គាល់បរាជ័យឡើយក្នុងនោះផ្តួលដៃគូក្នុងទឹកទី១បាន៤លើក ទឹកទី២មួយលើក និងទឹកទី៣មួយលើក។ អ្វីដែលពិសេសគឺការប្រកួតការពារខ្សែក្រវាត់ពីរលើកចុងក្រោយបញ្ចប់ដៃគូក្នុងទឹកទី១យ៉ាងឆាប់រហ័ស។
«ខ្ញុំមើលឃើញការប្រកួតនេះ នឹងបញ្ចប់នៅក្នុងទឹកទី១។ ខ្ញុំគ្រោងវ៉ៃសន្ធាប់ឲ្យ Ok ទទួលរងការឈឺចាប់ មុនពេលចាប់គាត់បោកផ្តួល រួចឃ្លេគាត់ឲ្យចុះចាញ់នៅទឹកទី១តែម្តង»។ Christian Lee បានបញ្ជាក់។
ថ្វីបើជើងឯករូបនេះមើលឃើញពីការបញ្ចប់ដៃគូក្នុងទឹកទី១បែបនេះក្តី ក៏អ្នកលេងគុនចម្រុះកូរ៉េ Ok Rae Yoon មិនមែនជាបុរសដំឡូងមូលនោះទេ។ មុនពេលទទួលបានឱកាសឡើងវ៉ៃដណ្តើមខ្សែក្រវាត់នេះ រូបគេបានយកឈ្នះអតីតជើងឯកពិភពលោក Marat Gafurov ដោយពិន្ទុ និងបន្តឈ្នះខ្លាចាស់អាមេរិកដែលអតីតជើងឯក UFC កីឡាករ Eddie Alvarez ដោយពិន្ទុទៀត។

Christian Lee បាននិយាយពីដៃគូម្នាក់នេះថា «ខ្ញុំបានមើលការប្រកួតចុងក្រោយជាមួយ Eddie Alvarez ខ្ញុំឃើញថា គាត់ធ្វើបានល្អ។ អ្វីដែលជាចំណុចខ្លាំងរបស់កីឡាករកូរ៉េនេះគឺកម្ពស់ខ្ពស់ និងវ៉ៃចេញអាវុធបានឆ្ងាយ»។
«ខ្ញុំគិតថា ហេតុផលដែលធ្វើឲ្យគាត់ជោគជ័យខ្លាំងឈានឡើងដល់វ៉ៃខ្សែក្រវាត់គឺ ដោយសារគាត់ខ្ពស់។ ប៉ុន្តែ ប្រសិនបើ Ok ចង់បញ្ឈប់ការចាប់បោកផ្តួលរបស់ខ្ញុំ គាត់នឹងទទួលរងព្យុះភ្លៀងពីជំនាញវ៉ៃឈររបស់ខ្ញុំ។ ផ្ទុយទៅវិញ បើគាត់ចង់លេងក្បាច់វ៉ៃឈរជាមួយខ្ញុំ អីចឹងខ្ញុំនឹងលេងក្បាច់ក្រោមវិញ។ ខ្ញុំច្បាស់ក្នុងចិត្តណាស់ថា ខ្ញុំមានចម្លើយគ្រប់យ៉ាងដើម្បីឆ្លើយតបនឹងអ្វីដែលគាត់មាន»។
ភាពខ្លាំងរបស់ Lee វ៉ៃលឿនរហ័ស និងមិនទុកឱកាសឲ្យដៃគូបានដកដង្ហើមរួច។ ជាក់ស្តែងការផ្តួលដៃគូខ្លាំងៗដូច Iuri Lapicus និង Timofey Nastyukhin ពិតជាលឿនហួសពីការស្មានរបស់ដៃគូ។
កីឡាករវ័យ២៣ឆ្នាំបាននិយាយថា «ខ្ញុំជឿជាក់ទាំងស្រុងថា ខ្ញុំជាកីឡាករល្អបំផុតនៅ ONE Championship និងក្នុងពោភពលោក ហើយខ្ញុំរឹតតែសប្បាយចិត្តដែលប្រកួតជាមួយដៃគូមកពីទីណាក៏ដោយ»៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


