Connect with us

កីឡា

មន្ត្រី​-​ថ្នាក់ដឹកនាំ​កីឡា គ្រូ​អប់រំ កាយ​និង កីឡា​ខេត្ត​កែប​២៥​រូប ចូលរួម​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្តីពី រដ្ឋបាល​កីឡា​

បានផុស

នៅ

វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្តីពី​រដ្ឋបាល​កីឡា ជា​លើក​ទី​៣ ក្នុងចំណោម ៤ វគ្គ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​សម្រាប់​ឆ្នាំ ២០២១​នេះ បាន​បណ្តុះបណ្តាល​ជូន​ដល់​មន្ត្រី​-​ថ្នាក់ដឹកនាំ​កីឡា គ្រូ​អប់រំ​កាយ និង​កីឡា នៅ​ខេត្ត​កែប រយៈ ពេល ៤​ថ្ងៃ ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៤ ខែ តុលា ឆ្នាំ ២០២១ ដោយ​សិក្សា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Zoom ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឯម ហៀ​ង​ អគ្គលេខាធិការ​រង NOCC​និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​វគ្គ សិក្សា នៅក្នុងពេល​អញ្ជើញ​ចូលរួម​បើក​វគ្គ បាន​បញ្ជាក់​ថា វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្តីពី​រដ្ឋបាល​កីឡា លើក​ទី​៣ នៅ​ខេត្ត​កែប​នេះ មាន​សារសំខាន់ ដើម្បី​បញ្ជ្រាប​ចំណេះ ដឹង​រដ្ឋបាល​កីឡា ក៏ដូចជា​បាន​បញ្ជ្រាប​ការ​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ជូន​ដល់​សិក្ខាកាម​ទាំងអស់​។

លោក​អគ្គ​លេខា​រង​NOCC បាន​បន្ត​ដោយ​ជឿជាក់​ថា តាមរយៈ​ការចែករំលែក​ចំណេះ ដឹង​ពី​គ្រូឧទ្ទេស​ទាំងអស់ គឺ​សិក្ខាកាម​ដែល​ជា​គ្រូ​កីឡា មន្ត្រី​កីឡា​ទាំងអស់​ប្រចាំខេត្ត​នេះ​នឹង​ទទួលបាន​នូវ​អត្ថ​ប្រយោជន៍​បន្ថែម​ទៀត ដើម្បី​ជួយ​ជំរុញ​ឱ្យ​វិស័យ​កីឡា​នៅ​ខេត្ត​កែប​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត​។

លោក ឯម ហៀ​ង លើក​ឡើង​ថា នេះ​​ជា​វគ្គ​បណ្តុះបណ្តាល​រដ្ឋបាល​កីឡា​មួយ ក្នុង​ចំណោម​៤​វគ្គ នៃ​ផែនការ​របស់​NOCC ប្រចាំ ឆ្នាំ​២០២១​នេះ និង​ជាវ​គ្គ​ទី​៣ បន្ទាប់ពី​បាន​បញ្ចប់​វគ្គ​លើក​ទី​១ នៅ​រាជធានី​ភ្នំពេញ និង​លើក​ទី​២ នៅ​ខេត្តតាកែវ ហើយ​ក្រោយ​បញ្ចប់​វគ្គ​ទី​នៅ​ខេត្ត​កែប​នេះ នឹង​បន្តទៅ​ខេត្ត​ចុងក្រោយ គឺ​ខេត្តរតនគិរី។

លោក​បន្ថែម​ថា សម្រាប់​វគ្គ​រដ្ឋបាល​កីឡា​នៅ​ខេត្ត​កែប​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៥​នាក់ ។ គ្រូឧទ្ទេស​ប្រចាំ​វគ្គ​មាន ៣ នាក់ គឺ​លោក​ព្រឹទ្ធបុរស​វេជ្ជបណ្ឌិត សុខ សារឿន ប្រធាន​គណៈកម្មកា​រវេ​ជ្ជ​សា ស្ត្រ​កីឡា អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, លោក បឹង គឹម​តោ ប្រធាន​នាយក ដ្ឋា​ន​អប់រំ​កាយ និង​កីឡា​សិស្ស​-​និស្សិត​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​ទេសចរ ណ៍ និង​ជា​អគ្គលេខាធិការ NOCC​។

លោក ឯម ហៀ​ង ជឿជាក់​ថា តាមរយៈ​ការ ចែករំលែក​ចំណេះដឹង​ពី​គ្រូឧទ្ទេស​ទាំង អស់ គឺ​សិក្ខាកាម ដែល​ជា​គ្រូ​កីឡា មន្ត្រី​កីឡា​ទាំងអស់​ប្រចាំ​ខេត្ត​នេះ នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​បន្ថែម​ទៀត ដើម្បី​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​នៅ​ខេត្ត​គោលដៅ​ទាំងអស់​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត ជាពិសេស​គឺ​គោលដៅ​រួមគ្នា​អភិវឌ្ឍ​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣។

វគ្គ​រដ្ឋបាល​កីឡា​នេះ ផ្តោត​សំខាន់​ខ្លឹម សារ​វេជ្ជសាស្ត្រ​កីឡា ការធ្វើការ​ជាមួយ​អ្នកស្ម័គ្រចិត្ត រៀបចំ​ព្រឹត្តិការណ៍ រៀបចំ​អង្គ ប្រជុំ ទំនាក់ទំនង ស្ត្រី និង​កីឡា ប្រវត្តិ​ចលនា​អូឡាំពិក និង​រចនាសម្ព័ន្ធ អង្គការ​សាមគ្គី​អូឡាំពិក ការ​លេង​ដោយ​យុត្តិធម៌ ភាពជា​អ្នកដឹកនាំ ផែនការ​កម្មវិធី​ហ្វឹកហាត់​កីឡា និង​ផែនការ​ធ្វើដំណើរ​របស់​គណៈ​ប្រតិ​ភូ​។

ក្រៅពី​គោលដៅ​សំខាន់ៗ​នៃ​វគ្គ​សិក្សា​នេះ គ្រូឧទ្ទេស​ក៏បាន​បញ្ជ្រាប​ការ​ផ្សព្វ​ផ្សា យ​នូវ​គោលដៅ​ចម្បង​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣​នៅ​កម្ពុជា​ជូន​ដល់​សិក្ខាកាម​ទាំងអស់​ផងដែរ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ២ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម