កីឡា
អបអរសាទរ កម្ពុជា ឡើងវគ្គជម្រុះជុំចុងក្រោយ AFC Asian Cup 2023ហើយ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើងទៅជុំទី៣ដែលជាវគ្គជម្រុះចុងក្រោយហើយ បន្ទាប់ពីបានយកឈ្នះកោះហ្គាំ ដោយលទ្ធផល ២-១ ក្នុងជើងទី២ (សរុបទាំងពីរជើងឈ្នះ ៣-១) ក្នុង វគ្គជម្រុះពានរង្វាន់ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅប្រទេសបារ៉ែន។
សម្រាប់ការប្រកួតជើងទី២យប់មិញនេះ កម្ពុជាធ្វើមិនបានល្អទេនៅក្នុង៤៥នាទីដំបូង ដែលបណ្តាលឲ្យកោះហ្គាំស៊ុតចូលនាំមុខ១-០។ យ៉ាងណានៅវគ្គទី២ បន្ទាប់ពីដាក់ចូល កែវ សុខផេង ជំនួស ណារ៉ុង កក្កដា បានផ្តល់ឲ្យកម្ពុជាមានទម្រង់ប្រែប្រួលល្អវិញ។ គ្រាន់តែដើមវគ្គទី២ កម្ពុជារកបាន២គ្រាប់ ក្នុងនោះ សុះ សូហាណា ស៊ុតគ្រាប់បាល់តាមស្មើ ១-១ និងកែវ សុខផេង ស៊ុតគ្រាប់បាល់ជ័យជម្នះ ២-១។
កាលពីជើងទី១ ថ្ងៃសៅរ៍ ទី៩ ខែតុលា កន្លងទៅនេះ កម្ពុជា បានយកឈ្នះកោះហ្គាំ ១-០។ គ្រាប់បាល់ជ័យជម្នះរបស់កម្ពុជារកបានដោយ ចាន់ វឌ្ឍនាកា នៅនាទីទី២៦ បន្ទាប់ពីមានការបញ្ជូនបាល់ពីកីឡាករវ័យក្មេង លឹម ពិសុទ្ធ។

ពេលនេះវគ្គ Playoff នៃវគ្គជម្រុះ AFC Asian Cup បានបញ្ចប់ហើយ ហើយក៏រកឃើញក្រុមទាំង២៤ឡើងទៅវគ្គជម្រុះជុំចុងក្រោយ (Third Round) ដែរដើម្បីប្រជែងគ្នាយក១១កៅអីទៅជុំផ្តាច់ព្រ័ត្រ។ ក្នុងចំណោម២៤ក្រុមនេះនឹងត្រូវចាប់ឆ្នោតចែកជា៦ពូលដែលក្នុងពូលនីមួយៗមាន៤ក្រុមធ្វើការប្រកួតប្រជែង។
ក្រុមមានពិន្ទុខ្ពស់ឈរលេខ១ និងក្រុមលេខ២ល្អជាងគេ ត្រូវជ្រើសរើសយក១១ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ ឬចុងក្រោយបំផុតនៅឆ្នាំ២០២៣នៅប្រទេសចិន។ សម្រាប់ចិនមានឈ្មោះជុំផ្តាច់ព្រ័ត្រជាស្រេចហើយក្នុងនាមជាម្ចាស់ផ្ទះ។
រហូតដល់ពេលនេះ មានក្រុមកំពូលទាំង១១ប្រទេសមកពីជុំទី៣ (គិតលើលទ្ធផលជម្រុះ FIFA World Cup) មានកៅអីជុំផ្តាច់ព្រ័ត្ររួចជាស្រេកគឺម្ចាស់ផ្ទះចិន ស៊ីរី អ៉ីរ៉ង់ កាតារ ជប៉ុន អូម៉ង់ អារ៉ាប់រួម កូរ៉េខាងត្បូង អ៉ីរ៉ាក់ វៀតណាម លីបង់ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


