Connect with us

កីឡា

AFC​ U23​ យប់​មិញ​ តំបន់​អាស៊ាន​មាន​តែ​ម៉ាឡេស៊ី​ឈ្នះ ខណៈ​ថៃ​បាន​ត្រឹម​ស្មើ

បានផុស

នៅ

ការ​ប្រកួត​វគ្គ​ជម្រុះ​​ក្នុង​ពូលពាន​រង្វាប់​​យុវជន​ទ្វីប​អាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំ​​ AFC U23 Asian Cup ឆ្នាំ​២០២២​យប់​មិញ​នេះ​មាន​ការ​ប្រកួត​ជា​ច្រើន​គូ។ ក្រុម​ពី​តំបន់​អាស៊ាន​ក៏​មាន​ការ​ប្រកួត​ជា​ច្រើន​ដែរ ក្នុង​នោះ​មាន​តែ​ម៉ាឡេស៊ី​ទទួល​បាន​៣​ពិន្ទុ ខណៈ​ថៃ សិង្ហបុរី ទីម័រខាង​កើតបាន​ត្រឹម​១​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​យុវជន​ថៃ​បាន​១​ពិន្ទុ បន្ទាប់​ពី​បាន​ស្មើ​ម៉ុងហ្គោលី​ដោយ​លទ្ធផល ១-១ ខណៈ​សិង្ហបុរី​បាន​ស្មើ​នឹង​ទីម័រ​ខាង​កើត ២-២។ ម៉ាឡេស៊ី ទទួល​បាន​៣​ពិន្ទុ ពី​ការ​ឈ្នះ ឡាវ ដោយ​លទ្ធផល ១-០ ហើយ​ហ្វីលីពីន​ចាញ់​កូរ៉េ​ខាង​ត្បូង​ដោយ​លទ្ធផល ៣-០។

ខាង​ក្រោម​ជា​លទ្ធផល​ប្រកួត​យប់​មិញ

  • ម៉ាឡេស៊ី ១-០ ឡាវ
  • ម៉ុងហ្គោលី ១-១ ថៃ​
  • កូរ៉េ​ខាង​ត្បូង ៣-០ ហ្វីលីពីន
  • អ៉ីរ៉ង់ ៤-០ នេប៉ាល់
  • សិង្ហបុរី ២-២ ទីម័រ​ខាង​កើត
  • អ៉ីរ៉ាក់ ៤-០ ម៉ាល់ឌីវ
  • តាជីគីស្ថាន ៣-០ លីបង់
  • កាតារ ៣-០ យេម៉ែន
  • ហ្ស៊កដានី ១-០ តួកមិននីស្ថាន​
  • ស៊ីរី ៥-០ ស្រីលង្កា

ខាង​ក្រោម​ជា​តារាង​ចំណាត់​ថ្នាក់​បណ្តោះ​អាសន្ន ហើយ​ក្រុម​ពូល​ខ្លះមិន​ទាន់​បានប្រកួត​នៅ​ឡើយ​ទេ។

តារាង​ចំណាត់​ថ្នាក់​ពួល A
តារាង​ចំណាត់​ថ្នាក់​ពួល B
តារាង​ចំណាត់​ថ្នាក់​ពួល C
តារាង​ចំណាត់​ថ្នាក់​ពួល D
តារាង​ចំណាត់​ថ្នាក់​ពួល E
តារាង​ចំណាត់​ថ្នាក់​ពួល F
តារាង​ចំណាត់​ថ្នាក់​ពួល G
តារាង​ចំណាត់​ថ្នាក់​ពួល H
តារាង​ចំណាត់​ថ្នាក់​ពួល I
តារាង​ចំណាត់​ថ្នាក់​ពួល J
តារាង​ចំណាត់​ថ្នាក់​ពួល K

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម