កីឡា
Man Utd កំពុងចម្រាញ់បេក្ខភាពបន្តដឹកនាំក្លឹប ក្រោយទុកឱកាសលើកចុងក្រោយឲ្យ Solskjaer
សម្ពាធបានចាប់ផ្តើមឡើងលើលោក Ole Gunnar Solskjaer ខណៈ Manchester United នឹងត្រូវការអ្នកចាត់ការថ្មី។ តើបេក្ខភាពអ្នកចាត់ការបន្ទាប់របស់ក្លឹប បិសាចក្រហម ជានរណា ដែលអាចអាចជំនួសលោក Solskjaer ?
ខាងក្រោមនេះជាបេក្ខជនដ៏មានសក្ដានុពលបំផុត ទាំង ១០ ដែលគេគ្រប់គ្នាកំពុងសម្លឹង៖
១ Antonio Conte

Conte បានប្រែក្លាយក្រុម Chelsea ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១០ កាលពីរដូវកាលមុនទៅជាក្រុមឈ្នះ Premier League ក្នុងយុទ្ធនាការដំបូងរបស់គាត់នៅក្នុងប្រទេសអង់គ្លេសក្នុងឆ្នាំ ២០១៦។
២ Zinedine Zidane

នៅពេលអ្នកក្រឡេកមើលអ្វីដែល United ត្រូវការនៅពេលនេះ Zidane ក៏សមឥតខ្ចោះ។ គាត់មានបទពិសោធន៍ក្នុងការគ្រប់គ្រងតារាឆ្នើម លេងបាល់ទាត់វាយលុក និងឈ្នះពានរង្វាន់ជាច្រើន។ Zidane បានបង្ហាញខ្លួនជាម្ចាស់ក្នុងការបង្កើតក្រុមដែលមានតារាចូលរួមក្នុងក្រុមមួយនៅ Madrid ជាកន្លែងដែលគាត់បានឈ្នះពាន La Liga ពីរដងផងដែរ។
៣.Erik ten Hag

បុរសសញ្ជាតិហូឡង់ត្រូវទទួលខុសត្រូវចំពោះទម្រង់ក្រុម ក្នុងទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្ន ជាមួយនឹងក្រុម Ajax ឆ្ពោះទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League និងពានរង្វាន់ Eredivisie មួយផ្សេងទៀតបន្ទាប់ពីបានយកឈ្នះលើក្រុម PSV Eindhoven ៥-០ កាលពីថ្ងៃអាទិត្យ។ អតីតគ្រូបង្វឹកក្រុមយុវជនរបស់ Bayern Munich សមនឹងទម្រង់ប្រយុទ្ធដែលទាមទារពីអ្នកចាត់ការទូទៅរបស់ United ដូចដែលបានបង្ហាញដោយការបំបាក់ក្រុម Borussia Dortmund ៤-០ កាលពីសប្ដាហ៍មុន។
៤ Luis Enrique

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានឈ្នះពាន ៣ ក្នុងរដូវកាលដំបូងនៅ Barcelona និងបានបន្ថែមពាន La Liga មួយទៀត ជាមួយនឹងខ្សែប្រយុទ្ធជួរមុខទាំងបីរបស់ Lionel Messi, Luis Suarez និង Neymar ។ ទម្រង់លេងអន្តរជាតិដ៏ធំរបស់គាត់ ដែលបានមើលឃើញថា គាត់ធ្វើបានល្អនៅ Euros និង Nations League នៅឆ្នាំនេះ។
៥ Brendan Rodgers

អតីតកាលរបស់កីឡាករសញ្ជាតិអៀរឡង់ខាងជើង បានបង្ហាញថាខ្លួនគាត់មានសមត្ថភាពគ្រប់គ្រងការទាមទារឈ្នះរៀងរាល់សប្តាហ៍ ក្នុងរយៈពេល៣ ឆ្នាំនៅ Celtic ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ក្នុងស្រុកចំនួន ៧ មុនពេលត្រលប់ទៅ Premier League ជាមួយ Leicester ។
៦ Mauricio Pochettino

គាត់ជាអ្នកចាត់ការនៅ PSG ប៉ុន្តែប្រសិនបើពួកគេមានទម្រង់លេងមិនល្អ គាត់អាចនឹងត្រូវបានបណ្ដេញចេញ។ តាមពិតទម្រង់លេងរបស់ Pochettino នឹងត្រូវបានកោតសរសើរពី United ។ Pochettino អាចប្រែក្លាយ Sancho ទៅជាខ្សែបម្រើស្លាបដ៏ឆ្នើមដូច Heung-Min Son ។
៧ Kieran McKenna

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ ត្រូវបានគេដឹងថា មានការគោរពយ៉ាងខ្លាំងក្នុងចំណោមឋានានុក្រមរបស់ក្លឹប ហើយនៅដើមខែនេះត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាលើការបន្តកុងត្រាបច្ចុប្បន្នរបស់គាត់។ គាត់ត្រូវបានតែងតាំងជាបុគ្គលិកក្រុមដំបូងដោយលោក Jose Mourinho ហើយត្រូវបានបន្តធ្វើជាគ្រូបង្វឹកក្រុមដំបូង រួមជាមួយលោក Michael Carrick ដោយ Solskjaer ។
៨ Gareth Southgate

ជាមួយនឹងកីឡាករអង់គ្លេសមួយចំនួននៅក្នុងក្រុម United លោក Southgate នឹងមិនចាំបាច់ចំណាយពេលយូរក្នុងការប្រើក្រុមរបស់គាត់ទេ។ គាត់ក៏អ្នកគ្រប់គ្រងដ៏គួរឲ្យចាប់អារម្មណ៍ ដោយសារគាត់ស្រដៀងនឹង Solskjaer ដែរ។ Southgate បាននាំក្រុមអង់គ្លេសទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup និងវគ្គផ្តាច់ព្រ័ត្រនៃ Euro 2020។
៩ Graham Potter

ឈ្មោះរបស់ Graham Potter នៅក្នុងបញ្ជីសម្រាប់អ្នកចាត់ការបន្ទាប់របស់ Manchester United ។ Potter មិនមែនជាអ្នកចាត់ការខ្ពស់ ដែលផ្នែកនៃអ្នកគាំទ្ររបស់ United តែគាត់នៅតែមានស្លាកស្នាមរបស់ David Moyes នឹងចង់បានមកជាចាត់ការដដែល។
១០ Roberto Martinez

មានបទពិសោធន៍នៅ Premier League តាំងពីពេលនៅ Swansea, Wigan និង Everton ហើយបាននាំបែលហ្ស៊ិកទៅលេខ ១ ក្នុងចំណាត់ថ្នាក់របស់ FIFA ហើយស្ទីលលេងអាចសក្ដិសមបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ
ចុចអាន៖រវត្តិមហាសេដ្ឋីលុយវាល់លាន មានជាងគេនៅអារ៉ាប៊ីសាអូឌីត ម្ចាស់ក្លឹបថ្មីរបស់សារិកាព្រៃ Newcastle
ចុចអាន៖មកដឹងលុយវាល់លានរបស់កំពូលក្លឹបបាល់ទាត់អឺរ៉ុបទាំង ១០ ប្រចាំឆ្នាំ ២០២១-២០២២
ចុចអាន៖ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្លឹបកីឡា មានជាងគេបំផុតលើលោក នាឆ្នាំ ២០២១

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?