កីឡា
គ្រូបង្វឹកបាល់ទាត់៦រូបមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងលោក
កីឡាករបាល់ទាត់មួយចំនួន ក្រោយបញ្ចប់អាជីព បានសម្រេចចិត្តបន្តការងារជាគ្រូបង្វឹកដោយសារចិត្តស្រឡាញ់។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»សូមបង្ហាញគ្រូបង្វឹកបាល់ទាត់ចំនួន៦រូបដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក។
៦. លោក Pep Guardiola

គ្រូបង្វឹកដែលជោគជ័យខ្លាំងក្នុងការដឹកនាំក្លិប Barcelona និងក្រុម Manchester City លោក Pep Guardiola ជាគ្រូបង្វឹកបាល់ទាត់ទី៦ដែល មានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកជាមួយទ្រព្យសម្បត្តិមានតម្លៃប្រមាណ៦០លានដុល្លារ។ លោកបានក្លាយជាគ្រូបង្វឹកទី១ ត្រូវបានចារក្នុងប្រវត្តិសាស្ត្រក្លិប Man City ដែលបានឈ្នះពានរង្វាន់៣ ក្នុង១រដូវកាលគឺពានរង្វាន់ UEFA Champions Leagues, Premier League និង FA Cup។
៥. លោក Sir Alex Ferguson

លោក Sir Alex Ferguson ជាគ្រូបង្វឹកដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ចក្រភពអង់គ្លេស ក្រោយធ្លាប់ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន១៣លើកជាមួយក្រុម Manchester United។ ទោះបច្ចុប្បន្ន លោកបានចូលនិវត្តន៍ហើយ ប៉ុន្តែបុរសវ័យ៨២ឆ្នាំម្នាក់នេះ នៅឈរនៅលេខរៀងទី៤ ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់មានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោកជាមួយទ្រព្យសម្បត្តិសរុប៧០លានដុល្លារ។
៤. លោក Zinedine Zidane

អតីតខ្សែបម្រើលំដាប់ពិភពលោក Zinedine Zidane ក្រោយបញ្ចប់អាជីពពីកីឡាករបាល់ទាត់ លោកបានចាប់ផ្ដើមអាជីពជាគ្រូបង្វឹក ហើយទទួលបានជោគជ័យខ្លាំងបំផុតអំឡុងពេលដឹកនាំក្រុមអធិរាជស Real Madrid។ គ្រូបង្វឹកវ័យ៥២ឆ្នាំ ត្រូវបានគេប៉ាន់ស្មានថា មានទ្រព្យសម្បត្តិសរុបប្រមាណ១២០លានដុល្លារ ហើយឈរជាគ្រូបង្វឹកបាល់ទាត់ទី៤លើពិភពលោកមានទ្រព្យសម្បត្តិច្រើនបំផុត។
៣. លោក José Mourinho

ម្ចាស់ពានរង្វាន់គ្រូបង្វឹកដឹកនាំក្លិបអាជីពល្អបំផុតលើពិភពលោកចំនួន៣លើក លោក José Mourinho ឈរនៅលេខរៀងទី៣ ជាគ្រូបង្វឹកដែលមានទ្រព្យសម្បត្តិច្រើនបំផុត។ លោកមានទ្យព្យសម្បត្តិសរុប១២០លានដុល្លារ។ គ្រូបង្វឹកវ័យ៦១ឆ្នាំបច្ចុប្បន្នកំពុងដឹកនាំក្រុម Fenerbahçe ក្នុងប្រទេសតួកគី។
២. លោក Diego Simeone

អ្នកចាត់ការបាល់ទាត់សញ្ជាតិអាហ្សង់ទីន លោក Diego Simeone បានចាប់ផ្តើមអាជីពជាកីឡាករ ដោយលេងជាខ្សែបម្រើ។ សព្វថ្ងៃនេះ លោកជាគ្រូបង្វឹកដឹកនាំក្រុមបានយូរជាងគេក្នុងពានរង្វាន់ La Liga បន្ទាប់ពីចាប់ផ្តើមជាមួយ Atletico Madrid ក្នុងឆ្នាំ២០១១។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយក្លិបដែលមានតម្លៃប៉ាន់ស្មាន ១៧.៦លានដុល្លារក្នុងមួយឆ្នាំ។ បច្ចុប្បន្ន លោកកំពុងឈរលេខ២ ជាគ្រូបង្វឹកមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងពិភពលោកជាមួយទ្រព្យសម្បត្តិសរុបប្រមាណ១៣០លានដុល្លារ។
១. លោក Wayne Rooney

លោក Wayne Rooney ជាគ្រូបង្វឹកបាល់ទាត់ក្មេងជាងគេ កំពុងឈរនៅលេខ១ ក្នុងនាមជាគ្រូបង្វឹកបាល់ទាត់មានសម្បត្តិច្រើនបំផុតប្រមាណ១៧០លានដុល្លារ។ ក្រោយបានចូលនិវត្តន៍ពីកីឡាករនៅឆ្នាំ២០២១ លោកបានក្លាយគ្រូបង្វឹក្លិបបាល់ទាត់អង់គ្លេស Derby County។ ចំពោះទ្រព្យសម្បត្តិដ៏ច្រើនបែបនេះគឺមិនមែនបានមកដោយសារការងារជាគ្រូបង្វឹកទាំងស្រុងនោះទេ ប៉ុន្តែជាទ្រព្យសម្បត្តិរកបានកាលនៅជាកីឡាករ មុនពេលក្លាយជាគ្រូបង្វឹក៕
ប្រែសម្រួល៖ ផា រតនា
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៧ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


