កីឡា
ស្ទើរមិនជឿ Pongsiri ដែលធ្លាប់អង្រួនសង្វៀនខ្មែរ សន្លប់ធំនៅ ONE កាលពីថ្ងៃសុក្រ
ជើងខ្លាំងមួយថៃ Pongsiri ដែលធ្លាប់មកអង្រួនសង្វៀនគុនខ្មែរ ក្នុងទីក្រុងភ្នំពេញ៣លើក បានសន្លប់ធំកាលពីថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា កន្លងទៅនេះ ក្រោមកណ្តាប់ដៃអុកពីកូថរបស់ជើងខ្លាំងរុស្ស៊ីក្នុងទឹកទី១។
កីឡាកររុស្ស៊ី Alaverdi Ramazanov បានវិលត្រឡប់មកកាន់សង្វៀនជាថ្មី បន្ទាប់ពីបាត់បង់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Bantamweight កាលពីខែមករា ដោយជើងខ្លាំងភ្នែកតឹងថៃ Capitan។ ប៉ុន្តែការវិលមកកាន់សង្វៀនលើកនេះបង្កការភ្ញាក់ផ្អើលនៅពេលរូបគេផ្តូលជើងខ្លាំងថៃ Pongsiri ឲ្យសន្លប់ធំក្នុងទឹកទី១នៅសមរភូមិប្រយុទ្ធ ONE: NEXTGEN III ក្នុងប្រទេសសិង្ហបុរី។ គ្រាន់តែចាប់ផ្ដើមស្នូរជួង Pongsiri បានដើរសំដៅទៅកីឡាកររុស្សី និង ចូលវ៉ៃឥតឈប់ឈរ ដោយសាររូបគេដាក់គោលដៅលើជើងក្រោមរបស់ Ramazanov ដែលត្រូវបាន Capitan យកឈ្នះក្នុងទឹកទី២ដោយសារទាត់ជើងក្រោមឲ្យដើរលែងរួច។
នៅពេល Pongsiri ព្យាយាមសម្រុកចូលវ៉ៃបង្ខំឲ្យ Ramazanov ថយមួយៗ និងវាយបកយកវិញតាមបច្ចេកទេសរបស់ខ្លួន។ ពេលសិស្សគុនក្លិប PK.Saenchai Muaythaigym ដាក់ដៃការពារ “Babyface Killer” ក៏ចេញស្នៀត និង ទាត់ទប់ផងដែរ។ Pongsiri ព្យាយាមយ៉ាងលំបាកទៅកាន់ Ramazanov នៅនាទីដំបូង ដូច្នេះ គេព្យាយាមវ៉ៃចូលចង្ការបស់គូប្រកួតដែល តែងតែធាក់ទប់មិនឲ្យខ្លួនចូលជិត។
Pongsiri ដើរសំដៅ និងបន្តកៀរគូប្រកួតនៅលើសង្វៀន។ តារាថៃរងកណ្ដាប់ដៃ និង រងការទាត់ទប់ផងដែរ ប៉ុន្តែ Ramazanov នៅតែរក្សាភាពអំណត់ និង បោះកណ្ដាប់ដៃរឿយៗ។ ទីបំផុត Ramazanov អាចធ្វើបានពេលប្រើកណ្ដាប់ដៃអុកពីកូថពីក្រោមចង្ការបស់ Pongsiri ឲ្យដួលស្រឹប។
Pongsiri ដួលហើយ ប៉ុន្តែព្យាយាមងើបឈរវិញ។ ទោះព្យាយាមយ៉ាងណា គេមិនអាចងើបរួចឡើយ។ លោកអាជ្ញាកណ្ដាល Olivier Coste ក៏លើកដៃជាសញ្ញាមិនអាចបន្តការប្រកួតទៀតបានខណៈដែល ការប្រកួតនៅសល់ ២១ វិនាទីទៀតនៅទឹកទី១។
Ramazanov កើនកំណត់ត្រាឈ្នះ ៦២ ដង និងចាញ់ ៦ ដង និងស្ថិតនៅលំដាប់ទី៥ក្នុងនាមជាកីឡាករមួយថៃទម្ងន់ bantamweight។ គេក៏ជាបេក្ខភាពមួយឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មួយថៃ ONE Bantamweight ពី Nong-O Gaiyanghadao ផងដែរ។
និយាយពី Pongsiri វិញ អ្នកគាំទ្រនៅស្រុកខ្មែរមួយចំនួន ប្រហែលជានៅចាំដែលរូបគេធ្លាប់មកប្រកួតនៅស្រុកខ្មែរពីរបីដងដែរ ប៉ុន្តែមិនសូវទទួលបានលទ្ធផលល្អប្រសើរឡើយ។ កាលពីឆ្នាំ២០១៩ កីឡាករថៃរូបនេះមកប្រកួតនៅភ្នំពេញលើកទី១ចាញ់ បឹត ខាំ ដោយពិន្ទុ លើកទី២ស្មើពិន្ទុ ឡុង សុភី និងលើកទី៣ត្រូវបាន ម៉ឹន សុភា ទាត់ឲ្យខូចជើងបោះបង់ចោលការប្រកួតក្នុងទឹកទី២៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១៥ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore