កីឡា
ជើងខ្លាំងថៃលំដាប់ A ៣នាក់សន្លប់ធំកាលពីថ្ងៃសៅរ៍កន្លងទៅនេះ
ជើងខ្លាំងប្រដាល់ថៃ៣នាក់ដែលត្រូវបានចាត់ទុជាតារាលំដាប់ជួរមុខនៅក្នុងប្រទេសថៃបានសន្លប់ធំក្រោមកណ្តាប់ដៃរបស់កីឡាករបរទេសកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។

Nong-O បាត់ខ្សែក្រវាត់នៅក្រុងបាំងកក
Nong-O Gaiyanghadao ត្រូវបានកីឡាករអង់គ្លេស Jonathan Haggerty ផ្តួលក្នុងទឹកទី១តាមរយៈកណ្តាប់ដៃឲ្យអាជ្ញាកណ្តាប់២ដង និងលើកទី៣បញ្ឈប់ការប្រកួតតែម្តងក្នុងព្រឹត្តិការណ៍ ONE Fight Night 9 នៅទីក្រុងបាំងកក ប្រទេសថៃ។ បរាជ័យនេះបានធ្វើឲ្យ Nong-O បាត់បង់ខ្សែក្រវាត់ពិភពលោក ONE Bantamweight និងជាបរាជ័យលើកដំបូង បន្ទាប់ពីការពារខ្សែក្រវាត់បានជោគជ័យរហូតតាំងពីឆ្នាំ២០១៩មក។

P.TT Petchrungruang សន្លប់នៅប្រទេសអ៉ីតាលី
រឿងគួរឲ្យភ្ញាក់ផ្អើលមួយទៀត តារា Thai Fight កីឡាករ Por Tor Thor Petchrungruang ត្រូវបានកីឡាករព័រទុយហ្គាល់ Miguel Andrade វាយកណ្តាប់ឲ្យដួលសន្លប់ធំនៅព្រឹត្តិការណ៍ THAI FIGHT Rome ថ្ងៃសៅរ៍ ទី២២ ខែមេសា នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។ នេះជាបរាជ័យលើកដំបូងរបស់ P.TT Petchrungruang គិតចាប់តាំងពីឆ្នាំ២០១៨។ កីឡាករថៃរូបនេះធ្លាប់ឈ្នះកីឡាករកម្ពុជា ធន់ ចាន់តាក់ ក្នុងទឹកទី១។

Saemapetch សន្លប់នៅក្រុងបាំងកក
ការប្រកួតរវាងកីឡាករថៃ Saemapetch និងកីឡាករប្រេស៊ីល Felipe Lobo ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងក្នុងព្រឹត្តិការណ៍ ONE Fight Night 9 ក្នុងទីក្រុងបាំងកក។ បន្ទាប់ពីប្តូរកណ្តាប់ដៃគ្នាទៅវិញទៅមក កីឡាករថៃរូបនេះបានវ៉ៃឲ្យកីឡាករប្រេស៊ីលត្រូវបានអាជ្ញាកណ្តាលរាប់៨នៅក្នុងទឹកទី២ ប៉ុន្តែចូលទឹកទី៣ Felipe Lobo តាំងស្មារតីឡើងវិញវាយចំគោលដៅច្រើនធ្វើឲ្យ Saemapetch មិនអាចទ្រាំទ្របាន ហើយត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣។

នៅសង្វៀនក្នុងប្រទេសអ៊ីតាលីជាមួយគ្នា តារា Thai Fight និងជារៀមច្បងចាស់វស្សា Saenchai បានត្រឹមស្មើកីឡាករអ៉ីតាលី Alessio Malatesta ហើយកីឡាករ Nong-O Chor. Hapayuk បានចាញ់កីឡាករអ៉ីតាលី Martin Meoni៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


