Connect with us

កីឡា

កីឡាការិនីប្រដាល់ថៃ ១០ រូប កំពុងលេចធ្លោលើសង្វៀនអន្តរជាតិ

បានផុស

នៅ

ប្រដាល់ក្បាច់គុននាបច្ចុប្បន្ននេះកំពុងតែទទួលបានភាពល្បីល្បាញខ្លាំងនៅលើពិភពលោក ខណៈកីឡាការិនីប្រដាល់ក្បាច់គុន Muay Thai ប្រភេទនារីបានបង្ហាញឲ្យពិភពលោកឃើញថា ពួកគេពិតជាអាច​ប្រកួតលើ​សង្វៀនអន្តរជាតិ​ដូច​បុរសៗដែរ។​

ជាក់ស្ដែងខាងក្រោមនេះ គឺជា​បញ្ជី​ឈ្មោះ​កំពូល​អ្នក​ប្រដាល់​ក្បាច់​​គុន​ថៃ​ស្រីៗទាំង១០រូបក្នុងប្រទេសថៃ ដែលកំពុងបង្ហាញវត្តមានលើសង្វៀនអន្តរជាតិកន្លងមក។

១ Anissa Meksen

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Meksen ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ប្រដាល់​ស្ត្រី​ល្អ​បំផុត​ក្នុង​ពិភព​លោក។ នាង​ធ្លាប់ប្រកួត ១០៣ ឈ្នះ ៥ដង និងផ្ដួលគូប្រកួតឲ្យសន្លប់ ៣៣ ដង។ ក្នុងវ័យ ៣៤ ឆ្នាំ Meksen បានឈ្នះ​ស្ទើរតែ​គ្រប់ពាន​ទាំងអស់​ដែលអ្នកប្រដាល់ Muay Thai អាចឈ្នះ ហើយបច្ចុប្បន្ននាង​បាន​ចុះកុងត្រា​ជាមួយ ONE Championship ។

២ Stamp Fairtex

នៅក្នុងអាជីពប្រដាល់ Stamp​ ប្រកួត៦៤ដង ឈ្នះ១៧ដង ចាញ់៥ដង។ នាងចាប់ផ្តើមរៀន Muay Thai នៅអាយុ ៥ ឆ្នាំ ហើយផ្តើមប្រកួតប្រជែងមួយឆ្នាំ​ក្រោយមក។ នាងបានឈ្នះពានរង្វាន់ថ្នាក់តំបន់ និងក្នុងតំបន់កាលពីកុមារភាព ហើយនៅទីបំផុត​បានផ្លាស់ទៅក្លិប Fairtex នៅអាយុ១៨ឆ្នាំ ដើម្បីពង្រឹងជំនាញបន្ថែមទៀត។ នាងបានចុះកុងត្រាជាមួយ ONE Championship ក្នុងឆ្នាំ ២០១៨ ហើយបានចូលលេងតាំងពី​ពេលនោះមក។ នាង​បាន​ឈ្នះ​ខ្សែក្រវាត់ Atomweight Kickboxing World Title ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង ហើយ​ទទួល​បាន​សមមូល​នឹង Muay Thai ក្នុង​ការ​ប្រកួត​បន្ទាប់​របស់​នាង។

៣ Wondergirl Fairtex

មានឈ្មោះដើម Nat Jaroonsak នាងគឺជា​តារា​រះ​ម្នាក់​ក្នុង​កម្មវិធី ONE Championship ដោយ​បានហ្វឹកហាត់​តាំងពី​អាយុ​៦​ឆ្នាំ​ជាមួយ​ឪពុក ហើយ​ទីបំផុត​បាន​ផ្លាស់​ទៅ​ក្លឹប Fairtex ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។ នាង​មាន​ការ​ប្រកួត​ជាង​៥០​ដង​ក្រោម​ខ្សែក្រវាត់​ និង​បាន​ឈ្នះ​ខ្សែក្រវាត់ Muay Thai មួយ​ចំនួន​។ កម្លាំង​បច្ចេកទេស​ដ៏​ផ្ទុះ​មួយ​នៅ​ក្នុង​សង្វៀន Fairtex បាន​ឈ្នះ​ការ​ប្រកួត​ចំនួន​បី​ក្នុង​ចំណោម​ការ​ប្រកួត​ចំនួន​បួន​របស់​នាង​ក្រោម​បដា​របស់ ONE Championship។ នាង​ក៏​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត MMA លើក​ដំបូងផងដែរ។

៤ Loma Lookboonmee

Loma គឺ​ជា​អ្នក​ប្រដាល់​ស្រី​ដ៏​ឆ្នើម​ ហើយ​ជា​អ្នក​មាន​បទ​ពិសោធន៍​បំផុត​ជាមួយ​នឹង​ការ​ប្រកួត Muay Thai ជាង ២០០ដងក្រោម​ខ្សែ​ក្រវាត់​របស់​នាង។ ក្នុងរយៈពេលជាច្រើនឆ្នាំ​នាងឈ្នះមេដាយមាសមួយចំនួននៅក្នុងព្រឹត្តិការណ៍ IMFA World Championships ។ Loma បានប្តូរទៅក្បាច់គុនចម្រុះក្នុងឆ្នាំ ២០១៨ ដោយចុះហត្ថលេខាជាមួយ Ultimate Fighting Championship ក្នុងឆ្នាំ ២០១៩។ នាងបានឈ្នះការប្រកួតចំនួន ៤ដងក្នុងចំណោម ៦ ដង​ ហើយបច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ ១៨នៅក្នុងអាជីពរបស់នាង។

៥ Allycia Rodrigues

Allycia បាន​ចាប់ផ្តើម​ហ្វឹកហាត់នៅ Muay Thai ក្នុងប្រទេសប្រេស៊ីល មុនពេលផ្លាស់ទៅថៃ​ដើម្បី​ហ្វឹកហាត់​ជាមួយក្លិប Phuket Fight ។ នាង​បាន​ឈ្នះ​ខ្សែក្រវាត់​ពណ៌​ផ្កាឈូក​អយុធ្យា​ឆ្នាំ ២០១៩ ដោយ​យក​ឈ្នះ​ម្ចាស់​ជើងឯក​១២​សម័យកាល Thananchanok Kaewsamrit ។ Allycia បានប្រកួតនៅ Glory បន្ទាប់ពីផ្លាស់ទៅថៃ ប៉ុន្តែនៅទីបំផុតនាងបាន​ចុះកុងត្រាជាមួយ ONE Championship ។ នាង​បានប្រឈមមុខនឹងអ្នក​ប្រដាល់​ស្រី​កំពូល​ម្នាក់​ទៀត​គឺ Stamp Fairtex ក្នុងការបង្ហាញខ្លួនលើកដំបូងដោយទទួល​បានជ័យជម្នះ រហូតជាប់ឈ្មោះជាអ្នក​ប្រដាល់​ស្រីដ៏ឆ្នើមម្នាក់​ក្នុង​ចំណោម​អ្នកប្រដាល់ Muay Thai ។

៦ Sawsing Sor Sopit

កើតនៅ Sing Buri ប្រទេសថៃ Sawsing គឺជាអ្នកប្រដាល់ស្រីម្នាក់ក្នុងចំណោមអ្នកប្រដាល់ស្រី​ដែលតុបតែងខ្លួន​ស្អាតៗលើសង្វៀន។ នាង​ចាប់ផ្តើម​ហ្វឹកហាត់​យឺត បើធៀបនឹងអ្នកប្រដាល់ជាច្រើ​ននៅអាយុ៩ឆ្នាំ ប៉ុន្តែនោះមិនបានបញ្ឈប់នាងពី​ការក្លាយជាអ្នកប្រយុទ្ធដ៏ល្អ​បំផុតនោះ​ទេ។ Sawsing បានឈ្នះជើងឯកពិភពលោកលើកដំបូង​ក្នុងឆ្នាំ ២០១០ ហើយនាងឈ្នះពាន Muay Thai ព្រមទាំង​ថ្នាក់ជាតិ​ផងដែរ។

៧ Janet Todd

ស្ត្រី​រូបនេះ​បានរកឃើញ Muay Thai ក្នុង​វ័យ ២០ ឆ្នាំ ប៉ុន្តែក៏មិនបាន​បញ្ឈប់​នាងពីការឈ្នះ​មេដាយមាស​នៅ​ក្នុង​ព្រឹត្តិការណ៍ IFMA Pan American Championship នោះទេ។ ដោយសារ​សមត្ថភាព​​របស់ Todd ទីបំផុត​នាងចុះហត្ថលេខាជាមួយ ONE Championship ជាកន្លែងដែលនាង​បាន​ប្រកួតជាមួយ Stamp Fairtex សម្រាប់ខ្សែក្រវាត់ Muay Thai Atomweight របស់កម្មវិធី​ផ្សព្វផ្សាយ។

៨ Tiffany Van Soest

មិនដូចអ្នកប្រដាល់ស្រីផ្សេងទេ នាងបាន​ចាប់ផ្ដើម​ជាមួយក្លិបការ៉ាតតេ Shorin-Ryu ជា​កន្លែង​ដែល​នាង​ទទួល​បាន​ខ្សែក្រវ៉ាត់ខ្មៅ​កម្រិត​ទីពីរ។ ក្រោយមកនាង​ប្តូរ​ទៅហ្វឹកហាត់ Muay Thai នៅអាយុ ១៨ ឆ្នាំ ហើយបានឈ្នះជើងឯក និង​ជើងឯក​ពិភពលោកជាច្រើន​យ៉ាង​ឆាប់​រហ័ស​ដូចជា​ខ្សែក្រវាត់ WBC Muay Thai Super Bantamweight និង Glory Women’s Super Bantamweight title។ នាង​គឺជាអ្នកប្រដាល់ប្រកួត​ប្រដាល់​គុន​ថៃ និង​ប្រដាល់​សេរី។

៩ Iman Barlow

ជាមួយនឹង​ជ័យជម្នះ​ជាង ៩៦ ដង​ក្នុងការប្រកួត ១០៦ដង មាន​មនុស្ស​តិចណាស់​ដែល​មិន​យល់​ស្របនឹង Barlow ដែលស្ថិតនៅក្នុងបញ្ជីរបស់នេះ។ ការ​ហ្វឹក​ហាត់​របស់ Barlow ចាប់​ផ្ដើម​តាំង​ពី​អាយុ ៥​ឆ្នាំ ក្រោម​ការ​ណែនាំ​ពី​ម្ដាយ​របស់​នាង ដែល​ជា​អ្នក​ប្រដាល់​ថៃ។ នាង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ភាគច្រើន​ដែល​អ្នក​ប្រដាល់​ស្រ្ដី​ម្នាក់​អាច​ឈ្នះ និង​ឈ្នះ​ជើងឯក Muay Thai Addict League World ទំងន់៥៥ kg ក្នុង​ការ​ប្រកួត​ចុងក្រោយ​របស់​នាង​។

១០ Sylvie Von Duuglas-Ittu

Sylvie មាន​កិត្តិយស​ក្នុងការប្រដាល់ច្រើនជាងជនបរទេសដទៃទៀតនៅក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់ Muay Thai នៅក្នុង​ប្រទេសថៃ​ ជាមួយនឹងការប្រកួតជាង ២៦៩​ ដង​។ នាង​បាន​ចាប់​ផ្ដើមហ្វឹកហាត់​ប្រដាល់​ក្បាច់​គុន​ថៃ​ក្នុង​ឆ្នាំ ២០០៨ នៅអាយុ២០ឆ្នាំ​ រហូត​ជាប់ចិត្តដោយ​ផ្លាស់​ទៅ​ប្រទេស​ថៃ​ភ្លាម​ៗ​។ បន្ទាប់​ពី​រក​ឃើញ​កីឡាមួយ​នេះ នាងក៏មានឈ្មោះ​​ចូល​រួម​ប្រកួត​តាំង​ពី​ពេល​នោះ​មក ដោយ​មាន​ការ​ប្រកួត​ជាង​៥​ដង​ក្នុង​ឆ្នាំ​២០២២។ បច្ចុប្បន្ន​នាង​កំពុង​ស្ថិត​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​ចំនួន ១៥ ដង ដោយ​ការ​ទទួល​ជ័យ​ជម្នះ​ចំនួន ៨ លើក។ ក្រោយៗមក នាង​បាន​ចងក្រង​ជា​ឯកសារ​អំពី​ដំណើរ​របស់​នាង​តាំង​ពី​ដើម​មក ហើយ​បាន​សរសេរ​អត្ថបទ​រាប់​មិន​អស់​អំពី​ Muay Thai៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លោក ប្រាយុទ្ធ សម្ដែងក្ដីរីករាយចំពោះ “ប្រដាល់ Muay Thai” ដែលទទួល​ស្គាល់លើឆាកអន្តរជាតិដោយ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម