កីឡា
អ្នកលេងគុនខ្មែរ ៧ រូប ថ្ងៃនេះប្រកួតវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ IFMA Youth World Championship
ព្រឹត្តិការណ៍ «ជើងឯកយុវជនពិភពលោករបស់សហព័ន្ធអន្តរជាតិ នៃសមាគមកីឡាមួយថៃ ឆ្នាំ២០២២ (2022 IFMA Youth World Championship)» ដែលត្រូវបានរៀបចំឡើងនៅឆ្នេរខ្សាច់ Sunway Lagoon ក្នុងប្រទេសម៉ាឡេស៊ី ដែលមានប្រទេសជាង ១០០ មកពីទូទាំងពិភពលោក សម្រាប់កម្ពុជាបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដល់ទៅ ៧ គូ។

កីឡាករទាំង ៧ រូបនោះរួមមាន ឈឿង ល្វៃ, រិន ដេវីត, សាន រ៉ាគីម, ឃួន ឡាំងកូស៊ីន, ខាំ ខ្លានាង, ហ៊ឹម គឹមរៀង និង ភុន ពិសិត។
នៅថ្ងៃនេះ អ្នកលេងគុនខ្មែររបស់កម្ពុជា ៧ រូប នឹងត្រូវប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ជាក់ស្ដែងគឺ កីឡាករ ឈឿង ល្វៃ ជួបជាមួយកីឡាករ Mohammed Mahmond លើប្រភេទទម្ងន់ ៧២ គីឡូក្រាម, កីឡាករ រិន ដេវីត ជួបកីឡាករ Mund abdul Hakim លើប្រភេទទម្ងន់ ៦០ គីឡូក្រាម, កីឡាករ សាន រ៉ាគីម ប្រកួតជាមួយកីឡាករថៃ Yodsakorn Anusornprasoet លើប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម, កីឡាករ ឃួន ឡាំងកូស៊ីន ជួបកីឡាករ Emran Batoori លើប្រភេទទម្ងន់ ៥៧ គីឡូក្រាម, កីឡាករ ខាំ ខ្លានាង ប្រកួតជាមួយកីឡាករ Muhammad Zulfakar Othman លើប្រភេទទម្ងន់ ៥១ គីឡូក្រាម និងកីឡាករ ហ៊ឹម គឹមរៀង ជួបកីឡាករ Imran Hakim លើប្រភេទទម្ងន់ ៥៤ គីឡូក្រាម និងកីឡាករភុន ពិសិត ត្រូវជួបកីឡាករ Muhammad Salimi លើប្រភេទទម្ងន់ ៤៨ គីឡូក្រាម។
បញ្ជាក់ថា IFMA Youth World Championship គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់ IFMA ដែលយុវជនមកពីទូទាំងពិភពលោកជួបជុំគ្នា ដើម្បីទទួលស្គាល់ និងអបអរគ្នាទៅវិញទៅមក។

ប្រទេសដែលលេចធ្លោក្នុងការប្រកួតលើសង្វៀន មានដូចជា ថៃ កម្ពុជា អ៉ីរ៉ង់ អារ៉ាប៊ីសាអូឌីត អង់គ្លេស វៀតណាម អូស្ត្រាលី អាមេរិក អារ៉ាប់រួម ប៉ាឡេស្ទីន អ៉ីរ៉ាក់ កាហ្សាក់ស្ថាន និងប៉ូឡូញ។ កីឡាករថៃ និងកម្ពុជាត្រូវបានគេមើលឃើញថា លេចធ្លោជាងគេដែលមានកីឡាករប្រដាល់កម្រិតអាជីព៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


