កីឡា
Ouyang Feng ជាកីឡាករចិនទី៣ឈ្នះខ្សែក្រវាត់ K-1ក្នុងប្រវត្តិសាស្ត្រ
K-1 គឺជាស្ថាប័នប្រដាល់ឃីកបុកស៊ីងកំពូលរបស់ប្រទេសជប៉ុនប្រមូលផ្តុំដោយកីឡាករប្រដាល់ចម្រុះជាតិសាសន៍ចូលរួមប្រកួត ក្នុងនោះម្ចាស់ខ្សែក្រវាត់ភាគច្រើនក៏ជាកីឡាករជប៉ុនដែរ ប៉ុន្តែក៏មានកីឡាករប្រទេសផ្សេងខ្លះបានគ្រងខ្សែក្រវាត់នៅស្ថាប័ននេះ។ ជាស្តែង Ouyang Feng ជាកីឡាករចិនទី៣ បានក្លាយម្ចាស់ខ្សែក្រវាត់នៅ K-1។

Ouyang Feng ដែលជាកីឡាករប្រដាល់ឆ្នើមមួយរូបរបស់ចិន កំពុងគ្រងខ្សែក្រវាត់កម្មវិធី Wu Lin Feng និងជាម្ចាស់ខ្សែក្រវាត់ K-1 ទម្ងន់៧០គីឡូក្រាម។ គិតត្រឹមដើមឆ្នាំ២០២៤ រូបគេធ្លាប់ប្រកួតបានចំនួន៤០លើក ឈ្នះ៣៦ ចាញ់៣ និងមិនប្រកាសលទ្ធផល១លើក។ ក្នុងចំណោមជ័យជម្នះ រូបគេបានផ្ដួលដៃគូឲ្យបោះបង់កាប្រកួតចំនួន២០លើក។ កីឡាករវ័យ២៦ឆ្នាំរូបនេះ បានចាប់ផ្តើមចូលរួមប្រកួតក្នុងកម្មវិធី Kunlun Fight ឆ្នាំ២០១៨។ ចំពោះការប្រកួតចំនួន៦លើកដំបូងរបស់រូបគេគឺសុទ្ធតែផ្តួលឲ្យសន្លប់ទាំងអស់ រាប់ទាំងជ័យជម្នះលើកីឡាករ Guan Yirui នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ Ouyang បានចូលប្រកួត Super Rookie Cup ក្នុងកម្មវិធី Wu Lin Feng ក្នុងប្រភេទទម្ងន់៧០គីឡូក្រាម ប៉ុន្តែដំណើរឆ្ពោះទៅកាន់ជាម្ចាស់ខ្សែក្រវាត់របស់រូបគេត្រូវបានខកខាន ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ការប្រកួតវគ្គជុំដំបូងរូបគេបានយកឈ្នះកីឡាករ Song Shaoqiu ដោយពិន្ទុឯកច្ឆ័ន្ទ។
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ កីឡាករ Ouyang បានយកឈ្នះកីឡាករ Arman មកពីប្រទេសអាមេនី ដោយអាជ្ញាកណ្ដាលបញ្ចប់នៅក្នុងទី១ ក្នុងកម្មវិធី Huya Kung Fu Carnival។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ រូបគេបានប្រកួតកីឡាករ Anatoly Moiseev ដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធី Wu Lin Feng ទម្ងន់៧០គីឡូក្រាម រូបគេបានឈ្នះការប្រកួតដោយការផ្ដួលឲ្យសន្លប់ក្នុងទឹកទី១។

កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ កីឡាករ Ouyang បានចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ K-1 Super Welterweight ជាមួយកីឡាករជប៉ុន Hiromi Wajima ដោយបានផ្ដួលឲ្យសន្លប់ក្នុងទឹកទី២ និងបានក្លាយជាកីឡាករចិនទី៣ឈ្នះខ្សែក្រវាត់របស់ K-1។
ដើមឆ្នាំ២០២៤ Ouyang នឹងត្រូវជាមួយអតីតជើងឯក Glory Lightweight Davit Kiria នៅកម្មវីធី Wu Lin Feng នៅមហោស្រពកុងហ្វូពិភពលោក លើកទី១២ នៅថ្ងៃទី២៧ ខែមករា។

ស្ថិតក្នុងវ័យ២៦ឆ្នាំ កីឡាករ Ouyang សម្រេចបានសមិទ្ធផលជាច្រើនដូចជា៖
- ឈ្នះខ្សែក្រវាត់ K-1 Super Welterweight ឆ្នាំ២០២៣
- ឈ្នះខ្សែក្រវាត់ Wu Lin Feng ឆ្នាំ២០២២
- ជាប់ជាកីឡាករដែលធ្វើបានល្អក្នុងកម្មវិធី Wu Lin Feng ឆ្នាំ២០២១
- ឈ្នះខ្សែក្រវាត់ពិភពលោក Wu Lin Feng ឆ្នាំ២០២៣
- ឈ្នះខ្សែក្រវាត់ IPCC ក្នុងប្រទេសចិនឆ្នាំ២០២២
- ជាម្ចាស់មេដាយមាសក្នុងការប្រកួតបែបស្ម័គ្រចិត្ត Anhui Provincial Sanda Championship

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


