កីឡា
សហព័ន្ធវ៉ូវីណាមចុះMOUជាមួយសមាគមសេដ្ឋកិច្ចចិន-ខ្មែរដើម្បីអភិវឌ្ឍវិស័យកីឡាវ៉ូវីណាមនៅកម្ពុជា
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា កាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈ“MOU”នៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការជាមួយសមាគមសេដ្ឋកិច្ចចិន- ខ្មែរ គ័ងតុង ដើម្បីអភិឌ្ឍវ័ស័យកីឡាវ៉ូវិណាមនៅកម្ពុជា ដើម្បីគោលដៅដំណើរឆ្ពោះរកមេដាយ មាសក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍តាមអនឡាញថា ចុះ ហត្ថលេខាលើអនុស្សរណៈ “MOU” លើកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធ និងសមាគមសេដ្ឋកិច្ចចិន-ខ្មែរ គ័ងតុងមានរយៈពេល៣ឆ្នាំ ហើយលោកនឹងជួយឧបត្ថម្ភដល់សហព័ន្ធទៅតាមសមត្ថភាពដែលអាចធ្វើទៅតាម។ កិច្ចសហប្រតិបត្តិការនេះ ចាប់ពីឆ្នាំ២០២២រហូតដល់ឆ្នាំ ២០២៥ ដើម្បីអភិវឌ្ឍវិស័យកីឡាវ៉ូវិណាមនៅកម្ពុជា និងពង្រឹងសមត្ថភាពក្រុមកីឡាករ-កីឡា ការិនីវ៉ូវិណាមកម្ពុជាទៀត។

លោកប្រធានបន្តថា សម្រាប់កិច្ចសហប្រតិបត្តិការនេះ សមាគមសេដ្ឋកិច្ចចិន-ខ្មែរ គ័ងតុងឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាករ-កីឡាការិនីវ៉ូវិណាម និងជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសកីឡាវ៉ូវីណាមផ្សេងៗ ដោយមិនប្រើ ប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មការជាតិរៀបចំការប្រកួត SEA GAMES 2023។

លោក ឆាយ ជីញអ៊ី ប្រធានសហគមសេដ្ឋកិច្ចចិនខ្មែរ គ័ងតុង បានមានប្រសាសន៍ថា ក្នុង នាមសមាគមសេដ្ឋកិច្ចចិន ខ្មែរ គ័ងតុង ដែលមានអ្នកវិនិយោគចិន កំពុងរកស៊ីនៅកម្ពុជាជាសមាជិកសមាគម យើងមានមោទនភាព ដែលមាន ឱកាសជាចំណែកមួយ ដើម្បីជួយដល់សហព័ន្ធវ៉ូវីណាមកម្ពុជា ជាកីឡាដែលមានសក្តានុពល ក្នុងការដណ្តើមមេដាយជូនប្រទេសនាពេលកន្លងមកនិងអនាគត។ ក្រោមទំនាក់ទំនងល្អ ជាបងប្អូន រវាងកម្ពុជា ចិន កន្លងមក រដ្ឋាភិបាលចិនបានជួយកម្ពុជាលើគ្រប់វិស័យក្នុងនោះ រួមទាំងវិស័យកីឡាផងដែរ សមាគមប្តេជ្ញាចិត្តក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់សហព័ន្ធវ៉ូវីណាម ដើម្បីសម្រេចបានទិសដៅនាពេលខាងមុខ៕
ដោយ ៖ វិសិទ្ធ





-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


