ព័ត៌មានជាតិ
កម្ពុជា ច្រានចោលសំណើលុប MOU ឆ្នាំ២០០០ ថាជាការផ្ទុយនឹងច្បាប់អន្តរជាតិ
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសបដិសេធព័ត៌មាន ដោយច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ ដែលបានលើកឡើងអំពីហេតុផល និងអនុសាសន៍ស្នើឱ្យលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០០ ពាក់ព័ន្ធនឹងការកំណត់ព្រំដែនរវាងកម្ពុជា-ថៃ។

សេចក្តីប្រកាសបញ្ជាក់ថា ការលើកឡើងរបស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ គឺជាការធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ ផ្ទុយនឹងច្បាប់អន្តរជាតិ និងមានចេតនានយោបាយ ដែលអាចបំផ្លាញសមិទ្ធផលនានា ដែលភាគីទាំងពីរបានសម្រេចតាមរយៈយន្តការគណៈកម្មការព្រំដែនរួម (JBC) ក្នុងអតីតកាល។
តាមការពន្យល់របស់អ្នកនាំពាក្យ MOU ឆ្នាំ២០០០ គឺជាកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពច្បាប់អន្តរជាតិ បានចុះហត្ថលេខារួច និងចុះបញ្ជីនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ហើយបង្កើតកាតព្វកិច្ចច្បាប់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការ JBC។
សេចក្តីប្រកាសបន្ថែមថា តាមគោលការណ៍ច្បាប់អន្តរជាតិ ភាគីណាមួយមិនអាចយកច្បាប់ ឬនីតិវិធីផ្ទៃក្នុងរបស់ខ្លួន មកធ្វើជាមូលហេតុសម្រាប់លុបចោលកិច្ចព្រមព្រៀងអន្តរជាតិបានឡើយ ជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដូចដែលបានកំណត់ក្នុងអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦៩ ស្តីពីច្បាប់សន្ធិសញ្ញា។

ក្នុងនោះដែរ អ្នកនាំពាក្យបានលើកឡើងពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានតាមរយៈយន្តការ JBC រួមមាន ការស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំងចំនួន៧៤ ការជួសជុល និងថែទាំបង្គោលព្រំដែន ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងការងារបច្ចេកទេសផ្សេងៗទៀត។
ជាមួយគ្នានេះ ភាគីកម្ពុជាបានបញ្ជាក់ថា តែងតែប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងត្រៀមខ្លួនបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាមួយភាគីថៃ ដើម្បីឈានទៅរកការបញ្ចប់ជាស្ថាពរ និងរក្សាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ជាសេចក្តីសន្និដ្ឋាន សេចក្តីប្រកាសបានបញ្ជាក់ថា ការលុប MOU ឆ្នាំ២០០០ មិនត្រឹមតែជាការរំលោភច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យមានឧបសគ្គដល់ដំណើរការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប៉ះពាល់ដល់ការកសាងព្រំដែនដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍រវាងប្រទេសទាំងពីរផងដែរ៕


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


