ព័ត៌មានជាតិ
លោក ហេង សួរ ៖ កម្ពុជា មានបទពិសោធគ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់លើ ការគោរពសិទ្ធិសេរីភាពពលករទេសន្តរប្រវេសន៍
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្កត់ធ្ងន់ថា កម្ពុជា បានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំមកហើយ ដូច្នេះ កម្ពុជា មានបទពិសោធគ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់លើការគោរពសិទ្ធិសេរីភាពពលករទេសន្តរប្រវេសន៍។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា ដើម្បីពង្រឹងលើវិស័យការងារ ជាពិសេសពលករទេសន្តរប្រវេសន៍នៅកម្ពុជា នាទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោក ហេង សួរ បានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមការពារ គោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិមនុស្សជាសកល។

លោក ហេង សួរ លើកឡើងថា ពលករទេសន្តរប្រវេសន៍ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសរបស់ខ្លួននោះទេ ប៉ុន្តែប្រទេសដែលទទួលបានពលករទេសន្តរប្រវេសន៍ ក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនផងដែរ។

លោក ហេង សួរ បញ្ជាក់ថា «សូមដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមការពារ ផ្ដល់ភាពកក់ក្ដៅ ផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍ ហើយយកចិត្តទុកដាក់លើការគោរពសិទ្ធិសេរីភាព និងការសម្រេចចិត្តរបស់ពលករទេសន្តរប្រវេសន៍ ថា តើពួកគាត់មានបំណងចង់ស្នាក់នៅ ឬក៏ពួកគាត់ចង់ចាកចេញពីសាមីប្រទេសនោះ។ ដូចនេះ ក្នុងនាមរាជរដ្ឋាភិបាល យើងត្រូវតែការពារ និងគោរពសិទ្ធិសេរីភាពរបស់ពួកគាត់ឲ្យបានពេញលេញ ហើយយើងមិនគួរប្រើប្រាស់សកម្មភាពខុសច្បាប់ណាមួយរារាំងការមកប្រទេសកំណើតពួកគាត់វិញនោះទេ»។

លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «កម្ពុជា បានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំមកហើយ ដូច្នេះ កម្ពុជា មានបទពិសោធគ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់លើការគោរពសិទ្ធិសេរីភាពពលករទេសន្តរប្រវេសន៍»។ លោកថា បើទោះបីជា កម្ពុជា កំពុងមមាញឹកក្នុងការគ្រប់គ្រងស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ក៏ដោយ ប៉ុន្តែនៅតែផ្ដោតសំខាន់លើបេសកកម្មតាមរយៈគោលនយោបាយរបស់ក្រសួង និងរាជរដ្ឋាភិបាល។
ជាមួយនេះ លោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានកត់សម្គាល់ឃើញថា កម្ពុជា ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការយកចិត្តទុកដាក់លើពលករទេសន្តរប្រវេសន៍ និងរៀបចំគោលនយោបាយជាច្រើន ដើម្បីគាំពារ ផ្ដល់អត្ថប្រយោជន៍ និងការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា។

លោកស្រី ក៏បានបញ្ជាក់ដែរថា «យើងមានការរំភើបរីករាយក្នុងការសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធផ្សេងៗ ទៀត ក្នុងការគាំពារ និងការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា ដោយមិនមានការរើសអើង មិនថាពួកគាត់មកពីប្រទេសណា ឬមកពីតំបន់ណានោះទេ»៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


