កីឡា
មុនប៉ះគ្នាស្អែក គ្រូកម្ពុជាចង់ឲ្យម៉ាឡេស៊ីខកចិត្ត ខណៈគ្រូម៉ាឡេស៊ីថា ត្រូវផ្ចង់ស្មារតី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី សម្រាប់វគ្គសន្សំពិន្ទុបើកឆាកពូល B ជើងឯកបាល់ទាត់លំដាប់ទី១អាស៊ាន AFF Championship ឆ្នាំ២០២០ វេលាម៉ោង៤:៣០នាទី ស្អែកនេះនៅប្រទេសសិង្ហបុរីដែលមានផ្សាយបន្តផ្ទាល់តាមផេករបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនៅប្រទេសសិង្ហបុរីត្រៀមការប្រកួត គ្រូបង្វឹកម៉ាឡេស៊ី បាននិយាយថា កូនក្រុមរបស់លោកត្រូវតែផ្ចង់ស្មារតី ពីព្រោះកម្ពុជាលេងបែបធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត។

លោក Tan Cheng Hoe បាននិយាយឲ្យថា ៖«ក្រុមអ្នកចម្បាំងអង្គរមានកីឡាករវ័យក្មេងល្អមួយចំនួន ហើយពួកគេលេងវាយបក។ យើងត្រូវប្រុងប្រយ័ត្ន ពីព្រោះពួកគេលេងបែបធ្វើឲ្យអ្នកគាំទ្ររំជើបរំជួល។ ខ្ញុំចង់ឲ្យកូនក្រុមរបស់ខ្ញុំផ្តោតអារម្មណ៍។ ប្រកួតដំបូងក្នុងព្រឹត្តិការណ៍តែងតែតឹងខ្លាំង»។
ចំណែក លោក Ryu Hirose គ្រូបង្វឹកជនជាតិជប៉ុនរបស់កម្ពុជាដាក់គោលបំណងនាំមកនូវកម្រិតខ្ពស់ថ្មីនៅក្នុងពានរង្វាន់នេះ។
លោកមានប្រសាសន៍ថ ៖«យើងនាំកីឡាករចម្រុះគ្នាគឺកីឡាកររៀមច្បង និងយុវជនដែលផ្តោតសំខាន់សម្រាប់ស៊ីហ្គេម។ ខ្ញុំសង្ឃឹមថា កីឡាករវ័យក្មេងរបស់យើងអាចធ្វើអ្វីម្យ៉ាងនៅទីនេះ។ សម្រាប់ម៉ាឡេស៊ី ពួកគេរីកចម្រើនច្រើនណាស់ចាប់តាំងពីឆ្នាំ២០១៨មក»។

«ទោះជាយ៉ាងណា យើងបានវិភាគហ្គេមរបស់ម៉ាឡេស៊ី ហើយយើងនឹងធ្វើការលើការលាយបញ្ចូលគ្នាថ្មីខ្លះដើម្បីឲ្យម៉ាឡេស៊ីខកចិត្ត»។ គ្រូកម្ពុជាបានបន្ថែម។
គិតចាប់តាំងពីឆ្នាំ១៩៩៦មក ក្រុមកម្ពុជា និងម៉ាឡេស៊ី ធ្លាប់ជួបគ្នា៣ដងក្នុងវគ្គចែកពូលសន្សំពិន្ទុនៃពានរង្វាន់នេះ។ សម្រាប់ការជួបគ្នាទាំង៣នោះ កម្ពុជាមិនដែលឈ្នះម៉ាឡេស៊ីឡើយ ប៉ុន្តែបានកាត់បន្ថយពីគ្រាប់បាល់ពីច្រើនមកតិច។
- ឆ្នាំ ២០០០៖ ម៉ាឡេស៊ី ៣-០ កម្ពុជា
- ឆ្នាំ ២០០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា
- ឆ្នាំ ២០១៨៖ កម្ពុជចា ០-១ ម៉ាឡេស៊ី
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


