កីឡា
ប្រុសស្អាត Tawanchai មានឱកាសឡើងទៅដណ្ដើមខ្សែក្រវាត់ក្រោយផ្តួលរៀមច្បង Saemapetch សន្លប់ទឹកទី១
ជើងខ្លាំងមួយថៃល្បីចេញអាវុធធ្ងន់ៗ Tawanchai PK.Saenchai Muaythaigym បានផ្តួលមិត្តរួមជាតិខ្លាចាស់រៀមច្បង Saemapetch Fairtex ឲ្យសន្លប់នៅក្នុងទឹកទី១នៅព្រឹត្តិការណ៍ ONE: HEAVY HITTERS ប្រទេសសិង្ហបុរី កាលពីថ្ងៃសុក្រ ទី១៤ ខែមករា កន្លងទៅ។

បើទោះជាទទួលបានជោគជ័យធំធេងនៅក្នុងប្រភេទទម្ងន់ bantamweight ក៏រូបគេនិយាយថា រូបគេត្រូវដំឡើងទម្ងន់ប្រកួតផងដែរ។
ជើងខ្លាំង Tawanchai បានថ្លែងក្រោយចប់ការប្រកួតថា៖«សម្រាប់ការប្រកួតទម្ងន់នេះ ខ្ញុំគិតថា ខ្ញុំមិនសក្តិសមទេ តែខ្ញុំបានត្រៀមខ្លួនហើយដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ featherweight នាពេលខាងមុខ»។
ម្ចាស់ខ្សែក្រវាត់មួយថៃ ONE Featherweight នាពេលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយ តារាជើងចាស់ Petchmorakot Petchyindee Academy។ ដូច្នេះ Tawanchai ត្រូវធ្វើការងារធ្ងន់ដើម្បីឡើងទៅជួបសិស្ស Petchmorakot នៅឆ្នាំ ២០២២ នេះ។
ក្នុងការប្រកួតកាលចុងសប្ដាហ៍មុន អ្នកប្រដាល់ជួរមុខថៃទាំងពីរបានប្តូរគ្នាទៅវិញទៅតាមការទាត់ក្រោមចាប់តាំងពីផ្តើមទឹកទី១ ប៉ុន្តែ ប្រុសស្អាតមានមន្តស្នេហ៍ Tawanchai សម្លឹងឃើញឱកាសយ៉ាងលឿនតាមការប្រើកណ្តាប់ដៃពិឃាតរបស់ខ្លួន បូករួមទាំងទាត់ថែមទៀត។

រាល់ពេលដែលសិស្សច្បង Saemapetch ព្យាយាមតទល់ឆ្ពោះទៅជាមួយនឹងជំនាញប្រដាល់សកល សិស្សប្អូនបានវ៉ៃកាត់ និងបង្អាក់ដំណើររបស់គេតាមរយៈកណ្តាប់ដៃ។ នៅពេលខ្លាចាស់ចន្លោះបហោងការពារ ប្រុសស្អាត Tawanchai បាញ់កណ្តាប់ដៃ និងវាយកែងទៅទាំងព្រម។
វាជាសមត្ថភាពឥតខ្ចោះរបស់កីឡាករនៅទីក្រុងបាងកកនៅពេលរូបគេវ៉ៃចំមុខមួយដៃបណ្តាលឲ្យ Saemapetch ដួលលើកទី១ និង ត្រូវបានអាជ្ញាកណ្តាលរាប់៨។ បន្ទាប់ពីក្រោកឡើង និងតាំងស្មារតីប្រយុទ្ធដោយមិនងាករេថយក្រោយដើម្បីតទល់បន្តទៀត ប៉ុន្តែ Tawanchai វ៉ៃចំមួយដៃចំពេញមុខជាលើកទី២។

កណ្តាប់ដៃលើកទី២នេះមិនអាចធ្វើឲ្យ Saemapetch ងើបរួចបានទេ និងត្រូវបានអាជ្ញាកណ្តាបញ្ឈប់ការប្រកួតតែម្តង។ ជ័យជម្នះលើកនេះ បានផ្តល់ឲ្យ Tawanchai បង្កើនស្ថិតិប្រកួតរហូតដល់កំណត់ត្រា១២៦ដង ចាញ់៣១ដង និងស្មើ២ដង។
កីឡាករបាននិយាយថា ៖«សម្រាប់ការប្រកួតទម្ងន់នេះ ខ្ញុំគិតថា ខ្ញុំមិនស័ក្តិសមទេ តែខ្ញុំបានត្រៀមខ្លួនហើយដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ featherweight»៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


