កីឡា
ជើងខ្លាំងឃីកបុកសីងថៃ Sitthichai រំពឹងថានឹងយកឈ្នះ Kiria ម្ដងទៀតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Gran Prix
Sitthichai “Killer Kid” Sitsongpeenong យល់ថាការឈ្នះជើងឯក ONE Featherweight Kickboxing World Grand Prix គឺជាស្នាដៃធំបំផុតមួយក្នុងអាជីពរបស់ខ្លួន។ បន្ទាប់ពីផ្ដួល Tayfun “Turbine” Ozcan ក្នុងការប្រកួត ៣ ទឹកដ៏ល្អមើល កីឡាករថៃនឹងជួប Davit Kiria ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅព្រឹត្តិការណ៍ ONE: ONLY THE BRAVE នាថ្ងៃសុក្រទី ២៨ ខែ មករា នេះ។
កីឡាករលំដាប់ទី៣ នឹងផ្ដល់ភាពល្អឥតខ្ពោះពេលជួប កីឡាករអន្តរជាតិហ្សកហ្សី ដើម្បីឆក់ឱកាសទៅវគ្គផ្ដាច់ព្រ័ត្រ។ បែបណាក្ដី កីឡាកររហស្សនាម “Killer Kid” បានយកឈ្នះជើងខ្លាំង Kiria ពីរដងរួចមកហើយ ហើយឥឡូវនេះ គេរំពឹងថានឹងឈ្នះលើកទី ៣ ទោះបីគូប្រជែងចាស់មានការអភិវឌ្ឃខ្លួនគួរឲ្យកត់សម្គាល់នៅលើសង្វៀនក៏ដោយ។

មុនឡើងជួបគ្នានៅកីឡដ្ឋាន Singapore Indoor Stadium ក្នុងនាមគូឯករង ឯប្រទេសសិង្ហបុរី Sitthichai បានបង្ហើបអំពីការឡើងផ្ដួល Kiria នៅសង្វៀន World Grand Prix បែបនេះ ៖«នេះជាលើកទី៣ដែលជួប Kiria ។ ខ្ញុំនៅតែមានអារម្មណ៍ថាដូចកាលជួបលើកមុនអីចឹងទោះរូបគេរីកចម្រើនប៉ុណ្ណាក្ដី។ ជំនាញរបស់គេពិតជាអភិវឌ្ឍខ្លួនបានល្អមែន។ គេឈ្នះការប្រកួតដោយសន្លប់កាលប្រកួតចុងក្រោយ។ កណ្ដាប់ដៃរបស់គេធ្ងន់ និងរាងកាយកាន់តែល្អប្រសើរ។ ខ្ញុំរំភើបក្នុងការជួបរូបគេជាថ្មីទៀត»។
Sitthichai សង្កត់ធ្ងន់ថា ៖«ខ្ញុំនឹងឈ្នះលើកទី៣ មិនខាន។ ការលើកទឹកចិត្តរបស់ខ្ញុំ គឺចង់ឈ្នះជើងឯក។ ខ្ញុំចង់ក្លាយជាជើងឯក World Grand Prix Champion ឆ្នាំនេះ។ ព្រោះវាជាព្រឹត្តិការណ៍ធំ។ វាពិតជាមោទកភាព និង កិត្តិយសក្នុងអាជីពរបស់ខ្ញុំ។ លើសពីនេះទៀត ខ្ញុំកាន់តែចាស់ហើយ ខ្ញុំចង់ឈ្នះជើងឯកលំដាប់ពិភពលោកម្ដងក្នុងអាជីព។ ខ្ញុំគិតថា World Grand Prix គឺធំបំផុតក្នុងអាជីពរបស់ខ្ញុំ»។
នៅថ្ងៃជាមួយគ្នានោះដែរ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FEATHERWEIGHT KICKBOXING GRAND PRIX សម្រាប់គូឯកគឺ MARAT GRIGORIAN ត្រូវតតាំងនឹង CHINGIZ ALLAZOV។ តើកីឡាករពីរូបណាឡើងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីនេះ?៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


