កីឡា
កម្មវិធីប្រដាល់គុនខ្មែរមួយទៀត “គ្រុឌគុនខ្មែរ” បើកទំព័រថ្ងៃសៅរ៍នេះ នៅសង្វៀនបឹងស្នោរ
ដោយមានការគាំទ្រពីសំណាក់អ្នកសេ្នហាប្រដាល់គុនខ្មែររបស់ទូរទស្សន៍បាយ័ន និង BTV សង្វៀនប្រដាល់ថ្មីមួយទៀតនឹងលេចចេញជារូបរៀងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះហើយ។ សង្វៀនប្រដាល់គុនខ្មែរថ្មីនេះប្រសិទ្ធនាមថា “គ្រុឌគុនខ្មែរ” ដែលបានទទួលការឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរគ្រុឌ។

ស្រាបៀរគ្រុឌបាននឹងកំពុងពង្រីកសក្ដានុពលរបស់ខ្លួន តាមរយៈការសហការផ្សព្វផ្សាយរបស់ខ្លួនតាមរយៈការ លើកស្ទួយប្រដាល់គុនខ្មែរជាមួយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។ កីឡាករគុនខ្មែរលំដាប់កំពូលរបស់កម្ពុជាចំនួន ៦នាក់ស្មើនឹង ៣គូនឹងឡើងមកអង្រួនអារម្មណ៍អ្នកស្នេហាប្រដាល់គុនខ្មែរ អមជាមួយនឹងតារាចម្រៀងល្បីៗផងដែរប្រចាំព្រះរាជាណាចក្រកម្ពុជា។ ការប្រកួតគុនខ្មែររបស់ស្រាបៀរគ្រុឌ នឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃសៅរ៍ស្អែកនេះពីវេលាម៉ោង ១រសៀលតទៅ ផ្សាយផ្ទាល់ពី BTV ក៏ដូចជានៅផេកផ្លូវការ Bayon and BTV Boxing៕
អត្ថបទ៖ នាង សុភាវុធ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ