កីឡា
តួអង្គសំខាន់២រូបក្នុងការដឹកនាំ U23 កម្ពុជា ប្រកួតស៊ីហ្គេម២០២២ នៅវៀតណាម និយាយក្រោយចាប់ពូលជួបក្រុមខ្លាំងៗ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ កាលពីថ្ងៃទី០៦ ខែមេសា ម្សិលមិញ ត្រូវបានចាប់ឆ្នោតស្ថិតនៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់វិញ្ញាសាបុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (The 31st SEA Games 2022) នៅប្រទេសវៀតណាម។

ស្ថិតនៅពូល B នេះ កម្ពុជា នឹងត្រូវតតាំងជាមួយក្រុម U-23 ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ ដែលសុទ្ធសឹងជាក្រុមខ្លាំងៗ គ្រាដែលពូល A វិញមានម្ចាស់ផ្ទះវៀតណាម, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន និងទីម័រខាងកើត។ លទ្ធផលចាប់ពូលនេះបាននាំឲ្យ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ចាត់ទុកថាពូលទាំងពីរពិតជាពូលដែលមើលទៅមិនងាយស្រួល។
អ្នកចាត់ការទូទៅសញ្ជាតិជប៉ុនរូបនេះបាននិយាយថា «ក្នុងពូលទាំងពីរនេះ ពូលមួយណាក៏ពិបាកដែរ។ យើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព។ អរគុណសម្រាប់ការជ្រោមជ្រែងពួកយើង។»

ដោយឡែកលោក ភា សុភ័ក្ត្រា ដែលជាគ្រូជំនួយនៃក្រុម U23 ជម្រើសជាតិកម្ពុជា ក៏បានលើកឡើងផងដែរថា៖ «សំរាប់ក្រុមនៅក្នុងពូលជាមួយយើង សុទ្ធតែជាក្រុមដែលមានកម្រិត និងឱកាសនៃការប្រជែងចេញពីពូល។ សម្រាប់ថៃ អាចនឹងមានភាគរយខ្ពស់ជាងគេ។ ទោះយ៉ាងណា យើងនឹងប្រឹងអោយអស់លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីកសាងស្នាដៃនៃកម្មវិធីសុីហ្គេមមួយនេះ ក៏ដូចជាការលួងចិត្តដល់អ្នកគាំទ្រយើង ក្រោយពីការបរាជ័យរបស់យើងកន្លងទៅ»។ សម្ដីរបស់លោកនិយាយនៅលើវិបសាយផ្លូវការស៊ីហ្គេម២០២៣ cambodia2023.com ។
បញ្ជាក់ថា កម្ពុជា ត្រូវចាប់ផ្ដើមប្រកួតបើកឆាកនៅថ្ងៃទី០៩ ខែឧសភា ជាមួយ U23 ឡាវ បន្ទាប់មកទើបជួប U23 សិង្ហបុរី នៅថ្ងៃទី១១ រួចបន្តជួប U23 ថៃ នៅថ្ងៃទី១៤ និងប្រកួតចុងក្រោយជួប U23 ម៉ាឡេស៊ី នៅថ្ងៃទី១៦។ កម្ពុជា កំពុងសម្លឹងរកកំណត់ត្រាថ្មីដទៃទៀត បន្ទាប់ពីធ្លាប់បានបំបែកកំណត់ត្រាក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ជាមួយគ្នាផងដែរ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍នេះជាលើកដំបូង ក៏ដឹងលទ្ធផលចាប់ពូលដូចគ្នាកាលពីម្សិលមិញ ដោយនឹងស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះវៀតណាម, ហ្វីលីពីន និងឥណ្ឌូនេស៊ី ខណៈ ពូល B មានក្រុម ថៃ, មីយ៉ាន់ម៉ា, ឡាវ និង សិង្ហបុរី។
ប្រកួតបើកឆាករបស់ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា គឺនៅថ្ងៃទី០៩ ខែឧសភា ដូចគ្នានឹងក្រុមបុរស ដោយនឹងត្រូវជួប ហ្វីលីពីន បន្ទាប់មកជួបឥណ្ឌូនេស៊ី នៅថ្ងៃទី១១ និងចុងក្រោយជួបម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


