កីឡា
ស៊ីហ្គេម៖ ជំនួបសំខាន់រសៀលនេះ U-23 កម្ពុជា ត្រូវការឈ្នះ U-23 ឡាវ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) នឹងត្រូវប្រកួតបើកឆាករបស់ខ្លួនទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិឡាវអាយុក្រោម២៣ឆ្នាំ ក្នុងវគ្គសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

វាជាការប្រកួតបើកឆាកដ៏សំខាន់សម្រាប់ក្រុម U23 កម្ពុជា ពីព្រោះ៣ពិន្ទុពិតជាចំបាច់ណាស់ដើម្បីសន្សំពិន្ទុរកផ្លូវវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី២ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅស៊ីហ្គេម។ ជាពិសេសទៀតនោះជ័យជម្នះគឺជាការកសាងទំនុកចិត្ត និងស្មារតីនៃក្រុមសម្រាប់ប្រកួតបន្ទាប់ ខណៈ U23 ឡាវជាក្រុមមួយដែលកម្ពុជារំពឹងទទួលបានពិន្ទុ បើធៀបនឹងក្រុមផ្សេងៗទៀត។ លើសពីនេះទៀត ជ័យជម្នះក៏ជាកម្លាំងចិត្តដ៏ចាំបាច់សម្រាប់កម្ពុជាដែលត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយថៃ ម៉ាឡេស៊ី ឡាវ និងសិង្ហបុរី។ ការប្រកួតបើកឆាកក្នុងពូលនេះ ថៃបានបរាជ័យក្រោមថ្វីជើងម៉ាឡេស៊ី ដោយលទ្ធផល ២-២ ខណៈ ឡាវទទួល១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីនាំមុខ២-០ស្ទើរតែបញ្ចប់ការប្រកួតទៅហើយ ប៉ុន្តែនៅចុងម៉ោងសិង្ហបុរីរកបាន២គ្រាប់ដើម្បីបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២។
រហូតដល់ពេលនេះ ម៉ាឡេស៊ីស្ថិតនៅលេខ១ក្នុងតារាង ហើយឡាវ លេខ២ និង សិង្ហបុរី លេខ៣ ខណៈថៃស្ថិតនៅបាតតារាង។ ការប្រកួតថ្ងៃនេះគឺជាការប្រកួតទី១របស់ក្រុមយុវជនកម្ពុជា ប៉ុន្តែជាការប្រកួតលើកទី២របស់ឡាវ។ ថ្ងៃជាមួយគ្នានេះ វេលា៧យប់ ថៃប្រកួតជាមួយសិង្ហបុរី។
សូមបញ្ជាក់ថា បាល់ទាត់កម្ពុជាបានឡើងទៅកាន់វគ្គ៤ក្រុមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៩កន្លងទៅនេះនៅប្រទេសហ្វីលីពីន ប៉ុន្តែរហូតដល់ពេលនេះមិនទាន់ស្គាល់ជាតិមេដាយឡើយ។ សម្រាប់ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កម្ពុជាបានដាក់គោលដៅឡើងទៅវគ្គខ្វែងទៀតដើម្បីស្វែងរកមេដាយដែរ មុនពេលដាក់គោលដៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ឆ្នាំ២០២៣ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


