កីឡា
ខាន់ ចេសា សុំប្ដូរទម្ងន់ប្រកួត ៦៥ គីឡូក្រាមហើយ នៅតែគណៈកម្មការរៀបចំការប្រកួត មិនយល់ព្រម
កីឡាការិនីជឺជិតសូកម្ពុជា ខាន់ ចេសា ដែលព្រឹកម្សិលមិញខកខានក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម ដោយសារមិនអាចឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់ ពេលនេះនៅតែមិនអាចប្រកួតបានដដែល បើទោះមានការស្នើសុំប្ដូរទម្ងន់ប្រកួតក៏ដោយ។

នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅល្ងាចថ្ងៃទី ១៤ ខែឧសភា ដដែល។
ក្នុងសេចក្ដីថ្លែងការណ៍ថ្មីបានបញ្ជាក់ថា កីឡាការិនី ខាន់ ចេសា មិនអាចចូលរួមប្រកួតកីឡាជឺជិតសូ ផ្នែកនារី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានទេ ដោយក្នុងអំឡុងពេលថ្លឹងទម្ងន់ជាផ្លូវការ កីឡាការិនី ខាន់ ចេសា មានទម្ងន់លើស ២៤០ ក្រាម លើទម្ងន់កំណត់ ៤៨ គីឡូក្រាម។ ក្រោមច្បាប់របស់សហព័ន្ធអន្តរជាតិជឺជិតសូ និងច្បាប់បច្ចេកទេស នៃសៀវភៅណែនាំបច្ចេកទេសកីឡា SEA Games Technical Handbook គឺមិនអនុញ្ញាតឲ្យនាងចូលរួមក្នុងការប្រកួតពេលនេះបានទេ។

ប៉ុន្តែដោយមានការណែនាំពី ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានប្រតិភូកីឡាកម្ពុជា នាយបេសកកម្មយើងបានធ្វើការស្នើសុំជាផ្លូវការទៅកាន់គណៈកម្មការរៀបចំការប្រកួតភ្លាមៗ បន្ទាប់ពីការថ្លឹងទម្ងន់ ដើម្បីឲ្យនាងចូលប្រកួតក្នុងប្រភេទទម្ងន់ ៦២ គីឡូក្រាមវិញ។ ទោះជាយ៉ាងណាការស្នើសុំនេះត្រូវបានបដិសេធ។
ដូច្នេះ កីឡាជឺជិតសូកម្ពុជា សល់តែកីឡាការិនី ម៉ាប់ សុខហួយ ម្នាក់ប៉ុណ្ណោះដែលត្រូវប្រកួត៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


