កីឡា
ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពជាមួយ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិមរតកតេជោ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមទីម័រខាងកើតមួយប្រកួតមុននឹងការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំទី៣ នៅប្រទេសឥណ្ឌា។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈពេលវេលាប្រកួតមានការបញ្ជាក់ច្បាស់ហើយ គឺនឹងធ្វើនៅវេលាម៉ោង ៧:០០ល្ងាច។

លើសពីនេះទៀត សំបុត្រចូលទស្សនាក៏នឹងត្រៀមដាក់លក់ផងដែរ ដោយចាប់ផ្ដើមលក់ពីថ្ងៃទី ២៥ ខែឧសភា ខាងមុខតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក, កីឡដ្ឋានក្លិបបឹងកេត និងនៅថ្ងៃប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ផ្ទាល់តែម្ដង។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈនៅវគ្គនេះមានទាំងអស់ ៦ ពូល ក្នុង ១ ពូលមាន ៤ ក្រុម។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ០៨ ថ្ងៃទី ១១ និងថ្ងៃទី ១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ ដើម្បីរកក្រុមលេខ ១ ក្នុងពូលនីមួយៗឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលជាប្រកួតផ្លូវការនៅប្រទេសចិន នាឆ្នាំ ២០២៣។ ដោយឡែកក្រុមលេខ ២ ប្រចាំពូលនីមួយៗត្រូវរង់ចាំអ៊ុតជាមួយពូលផ្សេងៗទៀតដើម្បីទូទាត់ពិន្ទុគ្នា យកតែ ៥ ក្រុមដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីទៅប្រកួតជាមួយក្រុមដែលអង្គុយរង់ចាំរួចជាស្រេចដូចជា ចិន, ជប៉ុន, ស៊ីរី, កាតា, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប់រួម, អារ៉ាប់ប៊ីសាវឌីត, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ