Connect with us

កីឡា

ឆ្នាំ ២០២២ ពានធំៗចំនួន ៩ ក្រុម​បាល់ទាត់​ជម្រើស​​ជាតិ​​​កម្ពុជា​ចូលរួមប្រកួត​

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទាំងបុរស និងនារី រួមទាំងយុវជន នឹងចូលរួមការប្រកួតពានរង្វាន់ធំៗចំនួន៩ ក្នុងឆ្នាំ២០២២ នេះ។

យោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី និងសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំនេះជម្រើសជាតិកម្ពុជា នឹងចូលរួមការប្រកួតសំខាន់ដូចជា ជម្រើសជាតិកម្ពុជាឈុតធំ ត្រៀមចូលរួមប្រកួតពានរង្វាន់វគ្គជម្រុះជើងឯកទ្វីបអាស៊ី ជុំចុងក្រោយ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា នៅប្រទេសឥណ្ឌា។ ខណៈនៅចុងឆ្នាំ នាខែធ្នូ ត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឬគេស្គាល់ថា AFF Suzuki Cup ដែលបច្ចុប្បន្នទើបតែប្ដូរឈ្មោះមកជា AFF Mitsubishi Electric Cup។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកក្រុមជម្រើសជាតិនារីកម្ពុជា ឈុតធំ នឹងចូលរួមប្រកួតពានរង្វាន់ជើងឯកនារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Women’s Championship) ពីថ្ងៃទី០១-១៤ ខែកក្កដា។ 

ជាមួយគ្នានេះផងដែរ U-19 កម្ពុជា នឹងត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF U-19) ពីថ្ងៃទី០២-១៥ ខែកក្កដា ឆ្នាំ២០២២ ផងដែរ មុននឹងពួកគេបន្តការប្រកួតជម្រុះជើងឯកយុវជនអាស៊ី (AFC U-20 Asian Cup) នៅថ្ងៃទី១០-១៨ ខែកញ្ញា ឆ្នាំ២០២២។

ចំពោះក្រុម U-16 កម្ពុជា វិញ នឹងត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF U-16) ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ផងដែរ មុននឹងពួកគេបន្តការប្រកួតជម្រុះជើងឯកយុវជនអាស៊ី (AFC U-17 Asian Cup) នៅថ្ងៃទី០៧-១៥ ខែតុលា ឆ្នាំ២០២២។

លើសពីនេះទៅទៀត ក្រុមជម្រើសជាតិ U-18 នារីកម្ពុជា ក៏នឹងចូលរួមប្រកួតពានរង្វាន់ជើងឯកនារីអាយុក្រោម ១៩ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Women’s U-18) ពីថ្ងៃទី១៦-៣០ ខែកក្កដា ឆ្នាំ២០២២ ផងដែរ ស្របពេលដែល ក្រុមជម្រើសជាតិ U-15 នារីកម្ពុជា ក៏នឹងចូលរួមប្រកួតពានរង្វាន់ជើងឯកកុមារីអាយុក្រោម ១៥ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Girls U-15) ពីថ្ងៃទី១៥-២៩ ខែសីហា។

ជារៀងរាល់ឆ្នាំពានរង្វាន់ទាំងប្រចាំទ្វីបអាស៊ី និងប្រចាំតំបន់អាស៊ីអាគ្នេយ៍ តែងតែត្រូវបានរៀបចំធ្វើឡើងដើម្បីការប្រកួតប្រជែង ប៉ុន្តែកាលពីឆ្នាំកន្លងៗទៅដោយសារវិបត្តកូវីដ-១៩ ការប្រកួតមួយចំនួនត្រូវបានលុបចោល និងខ្លះទៀតត្រូវបានពន្យាពេល។ យ៉ាងណាមិញនៅឆ្នាំ២០២២ នេះ កម្មវិធីប្រកួតដែលធ្លាប់ត្រូវបានលុបចោល និងពន្យាពេលនោះត្រូវបានយកមកប្រកួតឡើងវិញ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម