កីឡា
ជម្រើសជាតិកម្ពុជា ហ្វឹកហាត់ជុំគ្នាលើកដំបូងនៅថ្ងៃនេះ ក្រោយប្រមូលផ្ដុំគ្នាតាំងពីថ្ងៃទី ២៥
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននិងកំពុងហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិទីម័រខាងកើត នាល្ងាចថ្ងៃទី០២ ខែមិថុនា សប្ដាហ៍នេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជាមួយនឹងការហ្វឹកហាត់នេះផងដែរ បានចាប់ផ្ដើមតាំងពីថ្ងៃទី២៥ ខែឧសភា មកម្ល៉េះ ប៉ុន្តែពុំទាន់ជុំគ្នានៅឡើយដោយសារតែមានកីឡាករមួយចំនួន ជាប់ភារកិច្ចជាមួយក្លិបនៅក្នុងការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ពោលគឺកីឡាករនៃក្លិបភ្នំពេញក្រោន ៣ នាក់ និងកីឡាករនៃក្លិបវិសាខា ១០ នាក់។
យ៉ាងណាមិញនៅថ្ងៃនេះ តាមគម្រោងក្រុមទាំងមូលនឹងហ្វឹកហាត់ជុំគ្នាលើកដំបូងបន្ទាប់ការប្រកួតលីគខាប់ បានបញ្ចប់ជាផ្លូវការតាំងពីថ្ងៃទី ២៨ ខែឧសភា ជាមួយបញ្ជីឈ្មោះកីឡាករបឋមដែលត្រូវបានកោះហៅមាន ២៨ នាក់ មកពីក្លិប ៧ ផ្សេងគ្នាទាំងនៅលីគកំពូលកម្ពុជា និងលីគកំពូលម៉ាឡេស៊ី។ ដោយក្នុងនោះមានការផ្លាស់ប្ដូរសមាសភាពកីឡាករមួយចំនួនផងដែរ ជាក់ស្ដែងកីឡាករ ធារី ចន្ថាប៊ីន ត្រូវបានកោះហៅជំនួសខ្សែប្រយុទ្ធ លឹម ពិសុទ្ធ ដែលត្រូវបានអវត្តមានជាថ្មីដោយសារបញ្ហារបួស និងចុងក្រោយ ប្រាក់ ធីវ៉ា នៃក្លិបភ្នំពេញក្រោន ដែលត្រូវបានលោក Honda កោះហៅក្រោយគេ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិនេះ។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមគោព្រៃកម្ពុជា នឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតវគ្គចែកពូលពានរង្វាន់ AFC Asian Cup 2023 នៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនាខាងមុខ ដោយកម្ពុជាស្ថិតក្នុងពូល D ជាមួយម្ចាស់ផ្ទះឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


