កីឡា
មុនប៉ះគ្នាយប់នេះ គ្រូកម្ពុជា និងគ្រូឥណ្ឌាបង្ហាញក្តីរំពឹងរៀងៗខ្លួន
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារំពឹងទទួលបានលទ្ធផលគាប់ចិត្តដោយផ្អែកការត្រៀមខ្លួនបានល្អ ខណៈគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌារំពឹងកូនក្រុមរបស់ខ្លួនដាក់សម្ពាធតាំងពីនាទីដំបូងរហូតទីបញ្ចប់។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកទាំងពីរក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ៍ ទី៧ ខែមិថុនានេះ មុនពេលក្រុមជម្រើសជាតិទាំងពីរបើកឆាកប្រកួតវគ្គជម្រុះពូល D ជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 វេលាម៉ោង១០យប់នេះ។

លោក Igor Stimac គ្រូបង្វឹកជម្រើសជាតិឥណ្ឌាហាក់មិនសូវចាប់អារម្មណ៍ខ្លាំងនឹងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឡើយ ហើយក៏មិនសូវជាព្រួយបារម្ភដែរ ដោយសារកម្រិតសមត្ថភាព និងតារាងចំណាត់ថ្នាក់ FIFA ខុសគ្នាឆ្ងាយ។
អ្វីដែលចង់បាននោះគឺមានវត្តមានអ្នកគាំទ្រចូលទស្សនាច្រើនដើម្បីលើកទឹកចិត្តដល់កូនក្រុមរបស់លោក។ លោក Stimac បានលើកឡើងថា ៖«យើងខ្ញុំសង្ឃឹមថា អ្នកគាំទ្រនឹងចូលទស្សនាច្រើន ដើម្បីគាំទ្រក្រុមជម្រើសជាតិតាមដែលអាចធ្វើទៅរួច»។
សម្រាប់ការប្រកួតយប់នេះ លោកនឹងប្រើទម្រង់ដាក់សម្ពាធតាំងពីវិនាទីដំបូងរហូតចុងបញ្ចប់។ លោកថា ៖«គោលដៅរបស់យើងគឺដាក់សម្ពាធ លេងដាក់សម្ពាធខ្លាំងមែនទែន។ យើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ហើយយើងនឹងមិនលាក់បាំងឡើយ»។
ចំណែកគ្រូបង្វឹកជម្រើសជាតិកម្ពុជាសញ្ជាតិជប៉ុន លោក Ryu Hirose ជឿជាក់លើកូនក្រុមរបស់ខ្លួន ហើយលទ្ធផលនឹងគួរឲ្យចាប់អារម្មណ៍។ លោកបានលើកក្នុងសន្និសីទសារព័ត៌មានថា ៖«យើងមានការរៀបចំល្អមុនពេលមកប្រទេសឥណ្ឌា។ យើងស្ថិតក្នុងស្ថានភាពល្អ ហើយសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលល្អ»។

ប្រវត្តិជួបគ្នា៤កន្លងមក ក្រុមជម្រើសជាតិឥណ្ឌាធ្លាប់យកឈ្នះកម្ពុជាដោយលទ្ធផល ៤-០ ក្នុងព្រឹត្តិការណ៍ Merdeka កាលពីឆ្នាំ១៩៦៤ ប៉ុន្តែកម្ពុជាក៏បានយកឈ្នះឥណ្ឌាវិញដោយលទ្ធផល ៣-១ ក្នុងវគ្គជម្រុះ AFC Asian Cup ជុំទី១កាលពីឆ្នាំ១៩៦៧។ ទោះបីជាយ៉ាងណា រយៈពេលប្រហែលជា២០ឆ្នាំចុងក្រោយនេះ កម្ពុជាមិនធ្លាប់ឈ្នះឥណ្ឌាឡើយ។ ក្នងពាន Nehru Cup ឆ្នាំ២០០៧ ឥណ្ឌាឈ្នះកម្ពុជាចាស់ដៃ គឺ ៦-០ និងការប្រកួតមិត្តភាពឆ្នាំ២០១៧នៅទីក្រុងភ្នំពេញ កម្ពុជាចាញ់ត្រឹមតែ៣-២ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះពូល D ជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 នេះ ស្ថានីយ៍ទូរទស្សន៍បាយ័នផ្សាយបន្តផ្ទាល់ទាំងអស់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


