កីឡា
ល្ងាចនេះ ព្រះខ័នរាជស្វាយរៀងប៉ះក្រុមម៉ាឡេស៊ី UiTM FC
បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតមិត្តភាពអន្តរជាតិលើកទី១ ក្រុមព្រះខន័រាជស្វាយរៀងរបស់កម្ពុជានឹងបន្តប្រកួតមិត្តភាពអន្តរជាតិលើកទី២ជាមួយក្រុមម៉ាឡេស៊ី UiTM FC វេលាម៉ោង៤រសៀលថ្ងៃចន្ទ ទី១៣ ខែមិថុនានេះ។

ព្រះខន័រាជស្វាយរៀងបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីដើម្បីប្រកួតមិត្តភាពកម្តៅសាច់ដុំ និងពង្រឹងសមត្ថភាព បច្ចេកទេសសម្រាប់ការត្រៀមខ្លួនមុនពេលជម្រើសជើងឯកខេមបូឌានព្រីមៀរលីគវិលត្រឡប់មកវិញ។
ការប្រកួតមិត្តភាពលើកទី១កាលពីថ្ងៃទី១០ ខែមិថុនា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្រុម Petaling Jaya City FC របស់លីគកំពូលម៉ាឡេស៊ី ដោយ លទ្ធផល ១-០។ ក្រុមកម្ពុជាមួយនេះរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី២០ ដោយកីឡាករ សួន សុវណ្ណ ហើយបានរក្សាលទ្ធផល ១-០ រហូតដល់ចប់ការប្រកួត។

ថ្ងៃនេះជាការប្រកួតលើកទី២ជួបក្រុម UiTM FC ដែលកំពុងលេងក្នុងក្រនខណ្ឌលីគទី២របស់ប្រទេសម៉ាឡេស៊ី។ ឆ្លងកាត់ការប្រកួត៩សប្តាហ៍នៅលីគទី២ ក្រុម UiTM FC រកបានតែ៧ពិន្ទុប៉ុណ្ណោះ និងកំពុងឈរលេខ៨ ក្នុងចំណោម១០ក្រុម។

ព្រះខ័នរាជស្វាយរៀងស្ថិតក្នុងចំណោមក្រុមលីគកម្ពុជាមួយចំនួនតូចដែលបានខិតខំប្រឹងប្រែង និងបង្កើនសមត្ថភាពអំឡុងពេលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាប់បំពេញកាតព្វកិច្ចលើឆាកអន្តរជាតិ ខណៈការប្រកួតខេមបូឌានព្រីមៀរលីគបានសម្រាក។ ក្នុងនោះចេញប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសម៉ាឡេស៊ី និងចុះកុងត្រាចូលសមាជិកថ្មីគឺនាំយកកីឡាករសញ្ជាតិអេស្ប៉ាញ Víctor Blasco លេងក្នុងតំណែងជាខ្សែបម្រើស្លាប។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ធ្វើបានល្អឥតខ្ចោះសម្រាប់ការប្រកួតខេមបូឌានព្រីមៀរលីគជុំទី១ ឆ្នាំ២០២២ បន្ទាប់ពីប្រកួត៧ ដង ឈ្នះ ៦ ដង និងស្មើ១ដង ដោយមាន១៩ពិន្ទុ កំពុងឈរកំពូលតារាង៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


