កីឡា
ព្រះខ័នរាជស្វាយរៀង បន្តកាន់កាប់កំពូលតារាង ក្រោយយកឈ្នះគីរីវង់ ក្នុងជំនួបសប្ដាហ៍ទី៨
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានបន្តឈរកំពូលតារាងនៃខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ក្រោយយកឈ្នះ ក្លិបគីរីវង់សុខសែនជ័យ ១-៤ ក្នុងជំនួបសប្ដាហ៍ទី៨ នៃជុំទី២ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។

ជាមួយនឹងការយកឈ្នះ គីរីវង់សុខសែនជ័យ លើកីឡដ្ឋានគីរីវង់ ដែលទើបតែជួសជុលហើយថ្មីៗនេះ បើកការប្រកួតបានតែ ៤នាទី គីរីវង់ បានបង្កឱ្យមានកំហុសបង្កើតឱ្យមានបាល់ ១១ម៉ែត្រ ហើយកីឡាករកម្ពស់ខ្ពស់ Marcus Haber បានទាត់បានសម្រេចនៅនាទីទី៥។ ក្រោយគ្រាប់បាល់ទី១ កើតឡើងការប្រកួតកាន់តែមានភាពស្វិតស្វាញ ហើយរហូតដល់នាទី២៧ Marcus Haber ដដែលបានបន្ថែមគ្រាប់បាល់ទី២ ឱ្យព្រះខ័នរាជស្វាយរៀង នាំមុខ ២-០។ ចូលដល់នាទី៣៨ កីឡាកបរទេស ១រូបទៀត Clyde O’Connell បានរកគ្រាប់បាល់ទី៣ បានសម្រេច មិនទាន់អស់ចិត្តនៅនាទី៤៥+២ កីឡាករ ឡុង ភារ៉ាត បានបន្ថែមគ្រាប់បាល់ទី៤ ឱ្យព្រះខ័នរាជស្វាយរៀង នាំមុខម្ចាស់ផ្ទះគ គីរីវង់សុខសែនជ័យ ៤-០ នៅវគ្គទី១។

ចូលដល់វគ្គទី២ គីរីវង់ បានកែប្រែស្ថានការណ៍បានរហូតដល់អាចរកគ្រាប់បាល់បាន ១គ្រាប់មកវិញនៅនាទី៦២ ដោយកីឡាករ David Koum។ វគ្គទី២ នេះមានតែ ១គ្រាប់ប៉ុណ្ណោះ ហើយក៏បានរក្សាដល់ចប់ការប្រកួត ព្រះខ័នរាជស្វាយរៀង យកឈ្នះ គីរីវង់សុខសែនជ័យ ១-៤។
លទ្ធផលនេះ ធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងនៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ត្រឹមសប្ដាហ៍ទី៨ ដោយបន្ថែមដល់ ២២ពិន្ទុ ដាច់ក្រុមលេខ២ ណាហ្គាវើលដ៍ ដែលបានយកឈ្នះ បឹងកេត ១-០ ក្នុងថ្ងៃជាមួយគ្នានេះ ដល់ទៅ ៨ពិន្ទុ៕
ដោយ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


