កីឡា
កីឡាការិនីព្រះខ័នរាជស្វាយរៀង ៧នាក់ ជាប់ឈ្មោះ U18 នារីកម្ពុជា ធ្វើតេស្តដំណាក់កាលទី១ ត្រៀមប្រកួតពានយុវនារីអាស៊ាន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការកោះហៅកីឡាការិនីប្រមាណ ៤៥នាក់ មកពីក្លិបចំនួន ៨នៅលីគបាល់ទាត់នារីកម្ពុជ ដើម្បីធ្វើតេស្តជ្រើសរើសចូលក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម ១៨ឆ្នាំ ត្រៀមលេងពាននារីអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ នៅខែកក្កដា ខាងមុខ។
យោងតាមបញ្ជីឈ្មោះកីឡាការិនី ៤៥នាក់នោះមានមកពីក្លិបនៅលីគកំពូលកម្ពុជា ដូចជា សៀមរាប (១៣នាក់), ព្រះខ័នរាជស្វាយរៀង (៧នាក់), ភ្នំពេញក្រោន (២នាក់), បឹងកេត (៥នាក់), វិសាខា (៨នាក់), ណាហ្គាវើលដ៍ (៥នាក់), បាត់ដំបង (៣នាក់) និងខេត្តកណ្ដាល ១នាក់។
កីឡាការិនីព្រះខ័នរាជស្វាយរៀង ទាំង ៧នាក់នោះរួមមាន វ៉ុន ស្រីនូ, មុត ម្លិះ, អឿន រ៉ាធីម, ខុំ លី, មុត រ៉ាត់, ថាង ចាន់ថន និង ឈិត សាភឿន។
ការធ្វើតេស្តនេះ នឹងធ្វើឡើងពីថ្ងៃទី០៦ ខែកក្កដា ខាងមុខតទៅ នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។
គួរបញ្ជាក់ថា នេះជាការជ្រើសរើសកីឡាការិនីដើម្បីត្រៀមលេងពានបាល់ទាត់នារីអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ (AFF U-18 Women’s Championship) ដែលគ្រោងធ្វើពីថ្ងៃទី២២ នៅខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ U18 នារីកម្ពុជា ស្ថិតនៅពូល A ជាមួយ វៀតណាម, ថៃ, សិង្ហបុរី និងឥណ្ឌូនេស៊ី៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


