កីឡា
លោក Conor ថា ប៉ះបឹងកេតថ្ងៃនេះលំបាកខ្លាំង តែនឹងប្រឹងយកឈ្នះឲ្យបាន
លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានចាត់ទុកការជួបបឹងកេត វេលាម៉ោង៣:៤៥នាទីរសៀល ថ្ងៃនេះជាការលំបាកខ្លាំង ប៉ុន្តែនឹងរៀបចំកូនក្រុមឲ្យបានល្អបំផុតដើម្បីវិលត្រឡប់ទៅផ្ទះវិញជាមួយ៣ពិន្ទុសប្តាហ៍ទី១០ ជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ២០២២។

លោកបានលើកឡើងថា ៖«ពិតណាស់ ការប្រកួតថ្ងៃនេះនឹងលំបាកខ្លាំងសម្រាប់ក្រុមយើង។ លេងនៅកីឡដ្ឋាន Cambodia Airways គឺតែងតែលំបាកខ្លាំងជានិច្ច។ យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះពួកគេ»។
កាលពីសប្តាហ៍ទី៩ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោនដោយលទ្ធផល ១-០ ខណៈភ្នំពេញក្រោនគ្រប់ដណ្តប់ខ្លាំង។ លោក Conor Nester យល់ឃើញថា ភ្នំពេញក្រោនជាក្រុមដែលលេងដើម្បីគ្រប់គ្រងបាល់បានច្រើនយ៉ាងល្អ។ ក្រុមរបស់លោកបានយកឈ្នះដោយសារតែការលេងទម្រង់វាយបកប៉ុណ្ណោះ។
លោកគ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបាននិយាយពីបឹងកេតថា ក្រុមនេះពូកែលេងទម្រង់វាយបក។ ជាពិសេសខ្សែប្រយុទ្ធជួរមុខ ម៉ាត់ ណូរ៉ុន និង សៀង ចន្ធា។ ពួកគេគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះក្រុមរបស់លោកត្រូវតែប្រុងប្រយ័ត្នមែនទែននៅពេលជួបដៃគូដែលមានគុណភាពបែបនេះ។

ព្រះខ័នរាជស្វាយរៀង បន្តកំណត់ត្រាមិនដែលចាញ់ក្នុងលីគកំពូលកម្ពុជា ៩ប្រកួតជាប់ៗគ្នាដោយកំពុងឈរលើកំពូលតារាងជាមួយនឹង ២៥ពិន្ទុ ដាច់ក្រុមលេខ២ បឹងកេត ដល់ទៅ៩ពិន្ទុ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


