កីឡា
លោក Conor គិតថា ចំនុចនេះជួយឲ្យក្រុមលោកមិនទាន់ស្គាល់ចាញ់នៅលីគ២០២២
ព្រះខ័នរាជស្វាយរៀងកាន់តែនាំពិន្ទុដាច់ឆ្ងាយលើគូប្រជែង បន្ទាប់ពីឆ្លងកាត់១០សប្តាហ៍មិនទាន់ស្គាល់បរាជ័យសោះក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២២នេះ។

កាលពីសប្តាហ៍ទី១០ ព្រះខ័នរាជស្វាយរៀងបានធ្វើដំណើរទៅយកបាន៣ពិន្ទុពេញនៅផ្ទះរបស់បឹងកេតតាមរយៈជ័យជម្នះចុងម៉ោង ០-១ កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។ គិតត្រឹមសប្តាហ៍ទី១០ ព្រះខ័នរាជស្វាយរៀងឈរលើកំពូលតារាងជាមួយនឹង២៨ពិន្ទុ ដាច់ឆ្ងាយ១២ពិន្ទុលើគូប្រជែងបឹងកេត និង វិសាខា ដែលមាន១៦ពិន្ទុដូចគ្នា ខណៈណាហ្គាវើលដ៍មាន១៥ពិន្ទុ។

នៅពេលក្រុមការងារ«កម្ពុជាថ្មី»បានចោទសួរថា តើការរៀបចំក្រុមសម្រាប់រដូវកាល២០២២ ជាពិសេសនៅជុំទី២នេះបានល្អជាងមុនៗឬយ៉ាងណា? លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងបានឆ្លើយតបថា ៖«ខ្ញុំគិតថា យើងមានតំបន់ការពាររឹងមាំល្អណាស់ ពីព្រោះឥឡូវនេះ កីឡាករបានលេងជាមួយគ្នាកាន់តែច្រើន។ យើងខ្ញុំពិតជាសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អរបស់ពួកយើង»។

សម្រាប់ជុំទី២នៃខេមបូឌានព្រីមៀរលីគនេះ ព្រះខ័នរាជស្វាយរៀងបានឆ្លងកាត់ក្លឹបខ្លាំងគឺភ្នំពេញក្រោន បឹងកេត គិរីវង់សុខសែនជ័យ ហើយសុទ្ធតែទទួលបានពិន្ទុពេញ ខណៈនៅសល់៤ប្រកួតទៀតគឺត្រូវជួប ក្រសួងការពារជាតិ វិសាខា ណាហ្គាវើលដ៍ និងអង្គរថៃហ្គឺរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


