កីឡា
គ្រូបង្វឹក U-18 នារីកម្ពុជាពាន AFF U-18 Women’s ៖ ខ្ញុំដឹងថាការប្រកួតប្រជែងនឹងមានភាពតានតឹង
ពានរង្វាន់បាល់ទាត់នារីអាស៊ានអាយុក្រោម ១៨ ឆ្នាំ (AFF Under-18 Women’s Championship 2022) នឹងចាប់ផ្តើមនៅថ្ងៃនេះ ជាមួយនឹងក្តីសង្ឃឹមក្នុងការឆ្លាក់អនាគតថ្មីសម្រាប់បាល់ទាត់នារីក្នុងតំបន់។

បន្ទាប់ពីព្រឹត្តិការណ៍ AFF Women’s Championship 2022 កាលពីសប្តាហ៍មុននៅទីក្រុងម៉ានីល ដែលធ្វើនៅហ្វីលីពីនបានបញ្ចប់ដោយរកឃើញម្ចាស់ជើងឯកថ្មីបន្ទាប់ពីដដែលអស់រយៈកាលច្រើនឆ្នាំ នៅពេលនេះដល់ពេលដែលពន្លកនារីថ្មីឈានជើងចូលមកប្រកួតម្ដង។
U-18 នារីកម្ពុជា ដែលស្ថិតនៅពូល A ជាមួយក្រុមខ្លាំងៗម្ចាស់ផ្ទះឥណ្ឌូនេស៊ី, វៀតណាម, ថៃ និងសិង្ហបុរី នឹងបើកទំព័រប្រកួតរបស់ខ្លួននៅថ្ងៃនេះផងដែរ ដោយត្រូវប៉ះ U-18 នារីថៃ។


មុនការប្រកួតមកដល់គ្រូ U-18 នារីកម្ពុជា ក៏ដូចជាគ្រូ U-18 នារីថៃ បានលើកឡើងផ្សេងពីគ្នាក្នុងសន្និសិទសារព័ត៌មាន។
លោក ទុំ សារ៉ាយ គ្រូបង្វឹកក្រុមជម្រើសជាតិនារីអាយុក្រោម ១៨ ឆ្នាំកម្ពុជា បានបញ្ជាក់ថា៖ «វាល្អសម្រាប់កីឡាការិនីក្មេងៗដែលពួកគេទទួលបានឱកាសនេះដើម្បីលេង។ ក្នុងក្រុមអាយុនេះ វាជារឿងសំខាន់ដែលពួកគេបានបង្ហាញទេពកោសល្យ និងសមត្ថភាពរបស់ពួកគេ។ ប៉ុន្តែ ទោះបីជាបែបណាក៏ដោយ ខ្ញុំដឹងថាការប្រកួតប្រជែងនឹងមានភាពតានតឹង»។

ជំនួយការគ្រូបង្វឹកថៃ Sawin Jaraspetchranan បានិយាយថា៖ «វាមានសារៈសំខាន់សម្រាប់ពួកយើងក្នុងការលេងក្នុងការប្រកួតកម្រិតខ្ពស់នេះ ដើម្បីវាស់ស្ទង់កម្រិតរបស់យើង និងស្តង់ដារ និងគុណភាពរបស់កីឡាការិនីរបស់យើង យើងនឹងមើលពីរបៀបដែលកីឡាការិនីថ្មីទាំងនេះលេង។»

បញ្ជាក់ថា ការប្រកួតរវាងU-18 នារីកម្ពុជា ជាមួយ U-18 នារីថៃ នឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀល នាកីឡដ្ឋាន GELORA SRIWIJAYA ខេត្តប៉ាឡាំបាង ប្រទេសឥណ្ឌូណេស៊ី។ ការប្រកួតពុំមានការផ្សាយបន្តផ្ទាល់ឡើយដោយសារម្ចាស់ផ្ទះសម្រេចផ្សាយផ្ទាល់តែការប្រកួតរបស់ U-18 ឥណ្ឌូនេស៊ី៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


