កីឡា
នេះសំដីគ្រូណាហ្គាវើលដ៍ និងព្រះខ័នរាជស្វាយរៀង មុនប៉ះគ្នារសៀលនេះ
លោក ឃីម បូរី គ្រូបង្គោលណាហ្គាវើលដ៍ និងលោក Conor Nester គ្រូបង្គោលព្រះខ័នរាជស្វាយរៀងមានចំណាប់អារម្មណ៍រៀងៗខ្លួនជុំវិញការប៉ះគ្នានៅកីឡដ្ឋាន RSN វេលាម៉ោង៣:៤៥នាទីរសៀល ថ្ងៃសៅរ៍នេះ ក្នុងសប្តាហ៍ទី១២ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល២០២២។

«នេះជាការប្រកួតដ៏លំបាកមួយ ដោយសារព្រះខ័នរាជស្វាយរៀងល្អមិនទាន់ចាញ់ម្តងណាឡើយនៅរដូវកាលនេះ។ ស្វាយរៀងពិបាករកគ្រាប់បាល់ពេលអវត្តមានកីឡាករ Emmanuel Mbarga ប៉ុន្តែឥឡូវកីឡាកររូបនេះចូលហ្វឹកហាត់វិញហើយ ដូច្នេះអាចធ្វើឲ្យស្វាយរៀងល្អប្រសើរ»។ លោក ឃីម បូរី បានលើកឡើង។
លោកគ្រូបង្វឹករូបនេះសង្ឃឹមលើកូនក្រុមរបស់លោកនឹងធ្វើបានល្អដូចកាលជើងទី១ ស្របពេលប៉ុន្មានប្រកួតចុងក្រោយធ្វើបានល្អ។ ចំពោះ សមាជិកក្រុមវិញ Eliel da Cruz វិលត្រឡប់មកវិញហើយ ប៉ុន្តែនៅមានកីឡាករពីរនាក់ជាប់ពិន័យ។

ចំណែកលោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងចាត់ការប្រកួតជាមួយណាហ្គាវើលដ៍ជាជំនួបដ៏លំបាកខ្លាំង។ លោកលើកឡើងថា ៖«វាជាការប្រកួតដ៏លំបាកខ្លាំងសម្រាប់ពួកយើង ពីព្រោះណាហ្គាវើលដ៍ទទួលបានលទ្ធផលល្អជាច្រើនពីការប្រកួតធំៗនៅក្នុងរដូវកាលនេះ»។
«ខ្ញុំគិតថា មានហេតុផលចម្បងមួយដែលធ្វើឲ្យណាហ្គាវើលដ៍ក្លាយជាក្រុមពិបាកយកឈ្នះគឺតំបន់បម្រើកណ្តាលរបស់ពួកគេល្អដែលមាន គួច សុកុម្ភៈ, គួច ដានី និង សុះ សូហាណា។ កីឡាករទាំង៣នាក់នេះអាចគ្រប់គ្រងការប្រកួតបានយ៉ាងល្អ ហើយអាចធ្វើឲ្យយើងគ្រោះថ្នាក់នៅពេលពួកគេវាយបក»។ គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានបញ្ជាក់។

នេះជាជំនួបរវាងក្រុមកំពូលតារាងជាមួយក្រុមចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី១១សប្តាហ៍កន្លងទៅព្រះខ័នរាជស្វាយរៀង ឈ្នះ៩ប្រកួត និងស្មើ២ប្រកួតពោលគឺមិនទាន់ស្គាល់បរាជ័យឡើយក្នុងរដូវកាលនេះ ខណៈណាហ្គាវើលដ៍ឈ្នះ៥ប្រកួត ស្មើ៣ប្រកួត និងចាញ់៣ប្រកួត។
កាលពីជើងទី១ នៅក្នុងរដូវកាលនេះ ណាហ្គាវើលដ៍ និង ព្រះខ័នរាជស្វាយរៀង បានត្រឹមស្មើគ្នា ១-១ នៅទឹកដីស្វាយរៀង។ ជួបគ្នា៥លើកចុងក្រោយ ណាហ្គាវើលដ៍មិនដែលឈ្នះព្រះខ័នរាជស្វាយរៀងឡើយពោលគឺចាញ់៤ និងស្មើ១៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


