កីឡា
គ្រូ U-18 នារីឥណ្ឌូនេស៊ី មានទំនុកចិត្តមុនជួប U-18 នារីកម្ពុជា យប់នេះ
ពានរង្វាន់បាល់ទាត់នារីអាស៊ានអាយុក្រោម១៨ឆ្នាំ (AFF Under-18 Women’s Championship 2022) នឹងបន្តការប្រកួតទី២ ប្រចាំពូល A ដោយថ្ងៃនេះ កម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី។

មុនការប្រកួតមកដល់ U-18 នារីឥណ្ឌូនេស៊ី បានយកឈ្នះ U-18 នារីសិង្ហបុរី ១-០ ខណៈ U-18 នារីកម្ពុជា បានចាញ់ U-18 នារីថៃ ៤-០។
លោក Rudy Eka Priyambada គ្រូបង្វឹកជម្រើសជាតិនារីអាយុក្រោម១៨ឆ្នាំឥណ្ឌូនេស៊ី បានបញ្ជាក់ទាំងទំនុកចិត្ត ដ្បិតក្រុមលោកមានកីឡាការិនីដែលធ្លាប់ជាប់ជម្រើសជាតិនារីឈុតធំ។ «ភាពរំភើបគឺនៅទីនេះ ខណៈដែលយើងកំពុងសម្របខ្លួនជាមួយនឹងក្រុមកីឡាករវ័យក្មេងថ្មី។ សម្រាប់ឥណ្ឌូនេស៊ី យើងបានរៀបចំក្រុមដោយពួកគេខ្លះធ្លាប់មានបទពិសោធន៍ខ្លះនៅជម្រើសជាតិឈុតធំពីមុន»។ សម្ដីលោក Rudy Eka។

ការប្រកួតរវាង U-18 នារីឥណ្ឌូនេស៊ី ជាមួយ U-18 នារីកម្ពុជា នឹងធ្វើឡើងនៅវេលាម៉ោង ៧:៣០នាទីយប់ នាកីឡដ្ឋាន GELORA SRIWIJAYA ខេត្តប៉ាឡាំបាង ប្រទេសឥណ្ឌូណេស៊ី។ ការប្រកួតមានការផ្សាយបន្តផ្ទាល់ផងដែរ ដោយសារម្ចាស់ផ្ទះសម្រេចផ្សាយផ្ទាល់តែការប្រកួតរបស់ខ្លួន។
បញ្ជាក់ថា U-18 នារីកម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមខ្លាំងៗម្ចាស់ផ្ទះឥណ្ឌូនេស៊ី, វៀតណាម, ថៃ និងសិង្ហបុរី។ លទ្ធផលថ្ងៃនេះអាចនឹងសម្រេចជោគវាសនារបស់កម្ពុជា ក្នុងការឡើវគ្គបន្តផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


