កីឡា
សិង្ហបុរី គ្រោងនឹងផ្តល់គ្រូបង្វឹកបង្ហាត់កីឡាបាល់គប់ទឹកដល់កម្ពុជាសម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣
សិង្ហបុរី បានសន្យាថា នឹងជួយគាំទ្របច្ចេកទេស និងបញ្ជូនគ្រូបង្វឹកកីឡាបាល់គប់ទឹក(Water Polo) មកដល់កីឡាករកម្ពុជា សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ ការសន្យានេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ និងលោក ថុង អេដវីន រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ នៅទីស្តីការក្រសួងទេសចរណ៍។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងឲ្យដឹងនៅក្រោយជំនួបនេះថា ដោយសារតែសិង្ហបុរីមានកម្រិតបច្ចេកទេសល្អ និងមានឧត្តមភាពក្នុងតំបន់ ដូច្នេះ ភាគីសិង្ហបុរី បានសន្យាថាជួយបង្កើនការបង្វឹក ជួយបង្កើនគុណភាពកីឡាបាល់គប់ក្នុងទឹក (Water Polo) និងជួយបណ្ដុះបណ្ដាលផ្នែកកីឡាបាល់ទាត់លើក្ដារ (Teqball) ដល់កម្ពុជា ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីកីឡាសម្ដែង តែមិនមែនជាកីឡាប្រកួតទេ។

ម្យ៉ាងវិញទៀតកន្លងមក សហព័ន្ធកីឡាហែលទឹកកម្ពុជា ក៏បានរៀបចំក្រុមកីឡាករ ដើម្បីត្រៀមចូលរួមហ្វឹកហាត់ជាមួយគ្រូជំនាញដែលបានបញ្ជូនមកពីសិង្ហបុរី និងបញ្ជូនមកពេលក្រោយៗទៀត។ លោកបានបន្តថា ចំពោះការជួយគាំទ្រពីភាគីសិង្ហបុរីនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កីឡាករកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

សូមរំលឹកថា កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងជួយគ្នាទៅវិញទៅមក្រវាងកម្ពុជា និងសិង្ហបុរីខាងលើនេះ គឺធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាមួយគណៈកម្មាធិការជាតិអូឡាំពិកសិង្ហបុរី នៅឆ្នាំ២០១៧ ដើម្បីជួយគ្នាទៅវិញទៅមកលើផ្នែកបច្ចេកទេស និងជំនាញ កីឡាផ្សេងទៀត៕
ដោយ៖ ឌីន ថារី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


