កីឡា
ព្រះខ័នរាជស្វាយរៀង បរាជ័យលើកដំបូង ក្រោយមិនដែលចាញ់ ១៣ សប្ដាហ៍ជាប់ៗគ្នា
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យលើកដំបូងក្នុងពានរង្វាន់ ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ ក្រោយចាញ់វិសាខា ០-១ ក្នុងជំនួបសប្ដាហ៍ទី ១៤ នៃជុំទី២ នាល្ងាចថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២។
ការប្រកួតដែលចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមដាក់គំនាបលើក្រុមភ្ញៀវវិសាខា ដោយប៉ុនប៉ងរកគ្រាប់ម្ដងជាពីរដងតែធ្វើមិនបានសម្រេច ឯវិសាខា ក៏ដូចគ្នា និងធ្វើមិនបានសម្រេចឡើយ ហើយបានរក្សាលទ្ធផល ០-០ ដល់ចប់វគ្គទី១។
ចូលដល់វគ្គទី២ ព្រះខ័នរាជស្វាយរៀង ដែលត្រូវការជ័យជម្នះបានព្យាយាមរកគ្រាប់បាល់ទាត់បញ្ចូលទី ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បាន លុះចូលដល់នាទី ៨៤ វិសាខា ឯណោះវិញបានរកគ្រាប់បាល់ទាត់បញ្ចូលទីបានសម្រេចដោយកីឡាករ Paulo Victor នាទីដែលសេសសល់ ព្រះខ័នរាជស្វាយរៀង ព្យាយាមរកគ្រាប់បាល់តាមស្មើដែរ តែនៅតែមិនបានសម្រេច ហើយបានរក្សាលទ្ធផល ០-១ នេះដល់ចប់ការប្រកួត។
ទោះបរាជ័យ ព្រះខ័នរាជស្វាយរៀង នៅតែបន្តកាន់កាប់កំពូលតារាង នៃលីគកំពូលកម្ពុជា ឆ្នាំ២០២២ ត្រឹមសប្ដាហ៍ទី ១៤ ដោយមាន ៣៥ ពិន្ទុ តែក្រុមលេខ២ បឹងកេត តាមពីក្រោយ ៩ ពិន្ទុ។
ដោយឡែក ការប្រកួតដែលមានផ្សាយផ្ទាល់នៅលើហ្វេសប៊ុក “កម្ពុជាថ្មី” គិរីវង់សុខសែនជ័យ វិញបានស្គាល់ពាក្យថាឈ្នះលើកដំបូងក្នុងលីគ ពោលគឺបានយកឈ្នះ កងយោធពលខេមរភូមិន្ទ ១-០ ធ្វើឱ្យទទួលបាន ៣ ពិន្ទុដ៏មានសារៈសំខាន់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


