កីឡា
កម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣គឺដើម្បីប្រជាពលរដ្ឋសប្បាយចិត្ត និងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ
គោលបំណងសំខាន់របស់ប្រទេសកម្ពុជាដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺមិនមែនដើម្បីឈ្នះមេដាយលើកំពូលតារាង ឬក៏ក្លាយជាជើងឯកនៅតំបន់អាស៊ានឡើយ ប៉ុន្តែគឺដើម្បីប្រជាជនកម្ពុជាសប្បាយរីករាយ ហើយអ្នកចូលរួមទាំងអស់ពោរពេញដោយស្នាមញញឹម។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ មានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS កម្រិតដំបូង និងមធ្យមដែលគ្រូបង្វឹកមកពី៥ប្រទេស កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា ចំណុចនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ។ កម្ពុជាមិនមែនទទួលធ្វើម្ចាស់ផ្ទះដើម្បីឈ្នះជើងឯក ឬមេដាយច្រើនជាងគេនោះទេ ប៉ុន្តែធ្វើម្ចាស់ផ្ទះដើម្បីអ្នកចូលរួមទាំងអស់សប្បាយរីករាយ។ នេះហើយជាគោលបំណងរបស់កម្ពុជាទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំក្រោយ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្វីដែលសំខាន់ទៀតនោះគឺដើម្បីកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។ ពេលរៀបចំការប្រកួតដោយរលូន ជោគជ័យទាំងអស់គ្នា អ្នកចូលរួមទាំងជាតិ និងអន្តរជាតិសប្បាយរីកតាមរយៈបដិសណ្ឋារកិច្ចដ៏ល្អប្រពៃណីរបស់កម្ពុជា ដូច្នេះកេរ្តិ៍ឈ្មោះរបស់កម្ពុជាល្បីទៅលើឆាកអន្តរជាតិ។
ឯកឧត្តមអគ្គលេខាធិការបានបន្ថែមថា កីឡារបស់កម្ពុជាទើបតែងើបឡើងនៅពេលនេះ និងងើបឡើងចំពេលដែលទទួលសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះ។ កីឡាកម្ពុជាក៏មិនទាន់ឈានដល់កម្រិតក្នុងតំបន់នៅឡើយ។ កីឡារបស់កម្ពុជានៅមានកម្រិតទាបជាងប្រទេសផ្សេងទៀតរាប់ទាំងតំបន់អាស៊ានផង។ កីឡាកម្ពុជាមិនទាន់អាចប្រកួតប្រជែងកម្រិតខ្លាំងជាមួយប្រទេសផ្សេងៗទេ។
បន្ទាប់ពីចប់ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាបានទទួលភារកិច្ចធំមួយទៀតគឺធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី (Asian Youth Games) នាឆ្នាំ២០២៩ដែលជាការរៀបចំព្រឹត្តិការណ៍កីឡាកម្រិតអាស៊ី៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?