កីឡា
ដោយសារការឈ្លានពានអ៊ុយក្រែន កម្មវិធីប្រណាំងរថយន្ដ Formula One នឹងមិនធ្វើនៅរុស្ស៊ីទៀតឡើយ
នាយកប្រតិបត្តិក្រុមហ៊ុន Formula One លោក Stefano Domenicali បាននិយាយថានឹងមិនមានការចរចា ដើម្បីរៀបចំព្រឹត្តិការណ៍ Grand Prix នៅលើទឹកដីរុស្ស៊ីនាពេលអនាគតនោះទេ ដែលឈានទៅដល់ការលុបចោលការវិលត្រឡប់ទៅប្រណាំងនៅប្រទេសនេះវិញ។

ការប្រណាំងឆ្នាំ ២០២២ ត្រូវបានលុបចោល ហើយកិច្ចសន្យារវាង F1 និងអ្នករៀបចំកម្មវិធី Russian Grand Prix ត្រូវបានបញ្ចប់ភ្លាមៗបន្ទាប់ពីការលុកលុយរបស់អ៊ុយក្រែន។ ជាទូទៅកម្មវិធីប្រណាំងរថយន្ដ Formula 1 តែងតែធ្វើឡើងច្រើនជុំ ក្នុងបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ហើយព្រឹត្តិការណ៍ Grand Prix របស់រុស្ស៊ី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែកញ្ញា ជាការប្រកួតជុំទី ១៧ នៃជើងឯកនោះ ត្រូវបានផ្អាកជាបឋមពីប្រតិទិន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ការប្រណាំងលើកទីមួយក្នុងប្រទេសនេះ ត្រូវបានប្រារព្ធឡើងនៅក្នុងឆ្នាំ ២០១៤ នៅសួនអូឡាំពិក Sochi Autodrom ដែលដើរតួជាផ្នែកមួយនៃកេរ្តិ៍ដំណែលសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ ២០១៤ ដែលបានប្រារព្ធធ្វើឡើងនៅដើមឆ្នាំនោះ។ នៅថ្ងៃទី ០១ ខែមីនា – ប្រាំថ្ងៃបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន – F1 បានលុបចោលកិច្ចសន្យា។ អ្នកផ្សព្វផ្សាយកម្មវិធី Grand Prix របស់រុស្ស៊ី Alexey Titov បាននិយាយថា ពួកគេរំពឹងថានឹងមានការសងប្រាក់វិញសម្រាប់ការបញ្ចប់កិច្ចសន្យាមុនកាលកំណត់។
F1 ត្រូវបានគេរិះគន់នាពេលកន្លងមកសម្រាប់ការទទួលយកកិច្ចព្រមព្រៀងថ្មីនៅក្នុងប្រទេសដែលមានកំណត់ត្រាសិទ្ធិមនុស្សមិនល្អដូចជាកាតា និងអារ៉ាប៊ីសាអូឌីត ដោយប្រទេសចុងក្រោយនេះក៏បន្តទម្លាក់គ្រាប់បែកនៅយេម៉ែន ផងដែរ៕
ប្រភព៖ insidethegames
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


