Connect with us

កីឡា

U-20 កម្ពុជា ចេញបញ្ជីឈ្មោះផ្លូវការកីឡាករ ២៣ នាក់ ទៅប្រកួតនៅតាជីគីស្ថាន

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិអាយុក្រោម ២០ឆ្នាំ ២៣នាក់ជាផ្លវការ ដើម្បីត្រៀមប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ វគ្គជម្រុះ (AFC U-20 Asian Cup Qualification Round) ដែលគ្រោងធ្វើនៅប្រទេសតាជីគីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយជាផ្លូវការ មកពីក្លិប ១០ផ្សេងគ្នាទាំងនៅលីគកំពូលកម្ពុជា និងលីគទី២។ សមាសភាពមានដូចជា មកពីសាលាបាល់ទាត់ជាតិបាទីចំនួន ៧នាក់, ព្រៃវែង ៤នាក់, សូលទីឡូអង្គរ ៣នាក់, ភ្នំពេញក្រោន ២នាក់, វិសាខា ២នាក់, អាស៊ីអឺរ៉ុបយូណាយធី ១នាក់, សមាគមកីឡាកងយោធពលខេមរភូមិន្ទ ១នាក់, ណាហ្គាវើលដ៍ ១នាក់, អង្គរថាយហ្គឺរ ១នាក់ និងព្រះខ័នរាជស្វាយរៀង ១នាក់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ សមាជិកនៃក្រុមជម្រើសជាតិកម្ពុជាឈុតធំ កីឡាករ វីរៈ ដារ៉ា ជូ ស៊ិនទី (របស់ព្រះខ័នរាជស្វាយរៀង) ក៏មានឈ្មោះក្នុងបញ្ជីចេញទៅប្រកួតពានដដែលនេះផងដែរ។

ពាននេះនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន។ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ស្ថិតនៅពូល I ជាមួយ តាជីគីស្ថាន, សិង្ហបុរី និងលីបង់៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម