កីឡា
U-17 កម្ពុជា ចាប់ផ្ដើមកោះហៅកីឡាករធ្វើតេស្ត នៅសាលាបាល់ទាត់បាទី
កីឡាករយុវជនអាយុក្រោម១៧ឆ្នាំ ចំនួន ២៩នាក់ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅ ដើម្បីចូលជំរំធ្វើតេស្តហ្វឹកហាត់ដំណាក់កាលទី១ មុនជ្រើសរើសចូលក្រុមជម្រើសជាតិអាយុក្រោម ១៧ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ី អាយុក្រោម ១៧ឆ្នាំ (AFC U-17 Asian Cup) នៅខែតុលាខាងមុខ។

យុវជនចំនួន ២៩នាក់នោះមានមកពីក្លិបចំនួន ៥ត្រូវបានកោះហៅចូលរួមមាន៖
សាលាបាល់ទាត់ជាតិបាទី ២៤នាក់: សួន មករា, អ៊ិត សូនី, ទាំ មករា, អុក ដេវីន, ធី វាសនា, សឿន ផានិត, ទុំ សុផាត, សុន ថាវីស៊ីវ, សុខ ស៊ីណេ, ញ៉ង ពន្លក, ប៊ុន វិសាលី, ប៊ន ម៉ៅ, ខឿន គៀងវិរៈបុត្រ, សុង រ៉ានុត, ស៊ូន មេងហុង, ទ្រី ស៊ីណារិន្ទ និង នឿម សូនិក។ វិសាខា ២នាក់: សឹង សំបរូររិទ្ធី, សាង សុវណ្ណារ៉ា។ អាស៊ីអឺរ៉ុបយូណាយធីត ១នាក់: ភឹម ដាលិះ។ ភ្នំពេញក្រោន ១នាក់ ទេព ចន្ទប្រុសពេជ្រ។
យោងតាមការបញ្ជាក់ដោយមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មកកាន់ ‘កម្ពុជាថ្មី’ យុវជនទាំង ២៩នាក់ នឹងត្រូវហ្វឹកហាត់ចំនួន ២ថ្ងៃ ពោលគឺនៅថ្ងៃទី១០ និងថ្ងៃទី១១ ស្អែកនេះ នៅសាលាបាល់ទាត់ជាតិបាទី។
សូមបញ្ជាក់ថាពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ នៅខែតុលា ឆ្នាំ២០២២ U-17 កម្ពុជា នឹងចូលរួមប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ១៧ឆ្នាំ (AFC U-17 Asian Cup) នៅប្រទេសអូស្ត្រាលី។ កម្ពុជា ស្ថិតនៅពូល G ជាមួយម្ចាស់ផ្ទះទឹកដីកណ្ដាល អូស្ត្រាលី, ចិន និងកោះម៉ារីណាខាងជើង។
សូមរំលឹកថា ឈុតនេះភាគច្រើនជាយុវជនដែលបានប្រកួតពានយុវជនអាស៊ីអាគ្នេយ៍ កាលពីខែសីហាកន្លងទៅ ដែលពេលនោះធ្វើបានល្អផងដែរ តាមរយៈការយកឈ្នះ U-16 អូស្ត្រាលី ៤-២ ដែលបន្តរួមពូលជាមួយគ្នាដល់ពានរង្វាន់ថ្មីមួយទៀតនេះ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


