កីឡា
ក្រុមបាល់ទះកម្ពុជា ប៉ះក្រុមបាល់ទះសិង្ហបុរី នៅកម្ពុជាខែក្រោយ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាគ្រោងនឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី នាខែតុលាខាងមុខនេះដើម្បីបើកព្រឹត្តិការណ៍ប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់ថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចាប់ផ្តើមប្រកួតនាពាក់កណ្ដាលខែតុលាខាងមុខ។ សហព័ន្ធបានអញ្ជើញ និងទទួលបានការឯកភាពរួចរាល់ពីសហព័ន្ធកីឡាបាល់ទះសិង្ហបុរី ក្នុងការបញ្ជូនក្រុមជម្រើសជាតិសិង្ហបុរី មកប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ដើម្បីអបអរសាទរពិធីបើកការប្រកួតពានរង្វាន់ដ៏ធំនេះផងដែរ។
ពានរង្វាន់បាល់ទះសម្ដេចតេជោ ហ៊ុន សែន លើកដំបូង ដែលសហព័ន្ធគ្រោងរៀបចំ ដោយអញ្ជើញក្រុមជម្រើសជាតិសិង្ហបុរី មកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងពិធីបើកនោះ គ្រោងធ្វើឡើងចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

ការបើកឲ្យមានព្រឹត្តិការណ៍ប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងពង្រឹងសមត្ថភាព បច្ចេកទេស និងថាមពលសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីការប្រកួតទាំងមិត្តភាព និងពានរង្វាន់ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាគ្រោងនឹងមានបេសកកម្មចេញក្រៅប្រទេសទាំងការហ្វឹកហាត់ និងប្រកួតមិត្តភាពអន្តរជាតិដូចជាទៅប្រកួតនៅប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឬឥណ្ឌូនេស៊ីជាដើម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


