កីឡា
កម្ពុជា មានអត្តពលិកកំពុងហ្វឹកហាត់កីឡាវាយកូនបាល់នៅអាមេរិក សម្រាប់ត្រៀមស៊ីហ្គេម ២០២៣
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បាននិងកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីពង្រឹងដល់ការយកមេដាយសម្រាប់ស៊ីហ្គេមឆ្នា២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនោះសហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនី ចំនួន ៦នាក់ កំពុងហ្វឹកហាត់យ៉ាងសកម្មនៅអាមេរិក។

ក្រៅពីកីឡាករ-កីឡាករការិនី ដែលហ្វឹកហាត់នៅអាមេរិក ក៏មានកីឡាករ-កីឡាការិនីកំពុងហ្វឹកហាត់នៅកម្ពុជា ចំនួន៥ នាក់ផ្សេងទៀតផងដែរ សម្រាប់ការចូលរួមស៊ីហ្គេមឆ្នាំក្រោយនោះ។
បើតាមលោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជា បានលើកឡើងថា សហព័ន្ធបាននិងកំពុងឲ្យកីឡាករប្រឹងប្រែងយ៉ាងខ្លាំង ពោលមិនផ្ដោតលើតែការហ្វឹកហាត់មួយមុខទេ គឺមានការរៀបចំឲ្យមានការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនដែរ ដែលក្នុងទិសដៅ គឺហ្វឹកហាត់៥០% រៀបចំការប្រកួត៥០%។

គួររម្លឹកថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅពេលនេះមានកីឡាករជម្រើសជាតិសរុប ១១នាក់ ដែលក្នុងនោះមាន ៦នាក់កំពុងហ្វឹកហាត់នៅអាមេរិក និង ៥នាក់ហាត់នៅកម្ពុជា។ ក្នុងចំណោមអត្តពលិកទាំង ១១នាក់ កម្ពុជា រំពឹងរកបានមេដាយមាសតិចបំផុត ១គ្រឿង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


