Connect with us

កីឡា

ផ្ទះ​របស់ Thomas Muller ត្រូវ​​ចោរ​គាស់​ពេល Bayern កំពុងប្រកួតជាមួយ Barcelona

បានផុស

នៅ

តារាឆ្នើមរបស់ក្លិប Bayern Munich កីឡាករ Thomas Muller បានជួបប្រទះនឹងអារម្មណ៍មិននឹកស្មានដល់ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន បន្ទាប់ពីផ្ទះរបស់គេត្រូវបានចោរចូលលួចនៅអំឡុងការប្រកួត Champions League ទល់នឹង Barcelona ។

ក្រុម Bayern Munich បានឈ្នះការប្រកួតនេះ ២-០ ដោយសារគ្រាប់បាល់នៅដើមតង់ទី២ ពីកីឡាករ Lucas Hernandez និង Leroy Sane។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកាសែតអាល្លឺម៉ង់ Bild បានឱ្យដឹងថា ផ្ទះរបស់ខ្សែបម្រើរូបនេះត្រូវបានទម្លុះនៅម៉ោងប្រហែល១០:០០ យប់ (ម៉ោងក្នុងស្រុក) កាលពីយប់ថ្ងៃអង្គារ អំឡុងពេលប្រកួតជាមួយក្រុម Barcelona។

ប៉ូលិសបានបញ្ជាក់ថា លុយ គ្រឿងអលង្ការ និងវត្ថុមានតម្លៃជាច្រើនត្រូវបានគេលួច។ ប្រព័ន្ធផ្សព្វផ្សាយខ្លះនិយាយថា វាមានទំហំច្រើនជាងកន្លះលានអឺរ៉ូ។ នៅមិនទាន់មានដាននៃក្រុមចោរនោះទេ ហើយការស៊ើបអង្កេតកំពុងធ្វើរួចហើយ។

ប្រធានក្រុម Bayern ដែលមានអាយុ៣៣ឆ្នាំ កាលពីថ្ងៃអង្គារ បានដឹងពីឧបទ្ទវហេតុភ្លាមៗបន្ទាប់ពីការបញ្ចប់ការប្រកួត ហើយបានត្រលប់ទៅផ្ទះភ្លាមៗ។ នេះក៏ពន្យល់ពីមូលហេតុដែល Muller មិនបានផ្តល់បទសម្ភាសន៍ក្រោយការប្រកួត។

ជាផ្លូវការ Bayern បានប្រកាសថា ការចាកចេញភ្លាមៗរបស់កីឡាកររបស់ពួកគេ គឺដោយសារតែ “ការណាត់ជួបឯកជន”៕

ប្រភព៖ Marca

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម