Connect with us

កីឡា

នេះ​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់ U23 ជប៉ុន​​ប៉ះ​ U23​ កម្ពុជា​​យប់​​នេះ​

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​អាយុ​ក្រោម​២៣​ឆ្នាំ (U23) ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម U23 ជប៉ុន វេលា​ម៉ោង​៧​យប់​នេះ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ បាយ័ន និង BTV News។

លោក Lee Wooyoung គ្រូបង្គោល U23 ជប៉ុនបាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Lee  Wooyoung គ្រូ​បង្គោល U23 ជប៉ុន​បានប្រាប់​ហើយ​ថា ក្រុម​របស់​លោក​ភាគ​ច្រើន​ជានិស្សិត​ដែល​រៀនផង និង​លេង​បាល់ទាត់​ផង​នៅ​សាកល​វិទ្យាល័យ​ចាប់​ពី​ឆ្នាំ​ទី​២ ដល់​ទី​៤ ហើយ​ពួក​គេ​មួយ​ចំនួន​បាន​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​អាជីព​របស់​លីគ​​ជប៉ុនរួច​រាល់​ហើយ។

តាម​អ្វី​ដែល​គ្រូ​បង្គោល​ជប៉ុន​បាន​ប្រាប់​ខាង​លើ​ហាក់​ដូច​ជា​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ថា​តើ​ក្រុម U23 ជប៉ុន​នេះ​មាន​​គុណភាព សមត្ថភាព និង​បច្ចេកទេស​កម្រិត​ណា ពី​ព្រោះ​ពួក​គេ​មិន​មែន​ជា​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​សុទ្ធ​នោះ​ទេ។

យ៉ាង​ណា បើ​​ពិនិត្យ​មើល ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ​នានា​នៅ​ប្រទេស​ជប៉ុន​គឺ​ពួក​គេ​​​ចូល​រួម​ប្រកួត​​លីគ​បាល់ទាត់​សាកល​វិទ្យាល័យ​គឺ Kantō University Soccer League កម្រិត​១ ​និង​កម្រិត​​​២​ជា​រៀង​រាល់​ឆ្នាំ​ ដែល​ជា​ពាន​រង្វាន់​​លក្ខណៈ​អាជីព​​ចាប់​តាំង​ពី​ឆ្នាំ​២០១១។​ ដូច្នេះ​អាច​និយាយ​បាន​ថា ​ថ្វី​បើ​ក្រុម​សាកល​វិទ្យាល័យ ប៉ុន្តែ​ពួក​គេ​មាន​ការ​ហ្វឹក​ហាត់ បណ្តុះ​បណ្តាល​កម្រិត​ស្តង់ដា និង​កម្រិត​អាជីព។

ក្រៅ​ពី​នេះ​ទៀត ​វិស័យ​បាល់ទាត់​ជប៉ុន​មាន​ប្រព័ន្ធ​មួយ​ គឺ«កីឡាករ​​​​គោល​ដៅ​ពិសេស​សម្រាប់​លីគ ( J.League Designated Special Players) បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​១៩៩៨មក​។ ប្រព័ន្ធ​នេះ​អនុញ្ញាត​ឲ្យ​កីឡាករ​រៀន​សូត្រ​ផង និង​លេង​បាល់ទាត់​ផង។ យុវជនដែល​មាន​ទេព​កោសល្យ​​បំផុត​​ចុះ​ឈ្មោះ​​ជា​ផ្លូវ​ការ​នៅសាកល​វិទ្យាល័យ ឬ​វិទ្យាល័យ​របស់​ពួក​គេ​​​យ៉ាង​ហោច​ណាស់​ត្រឹម​អាយុ​១៨​ឆ្នាំ និង​មិន​ទាន់​ចុះ​ឈ្មោះ​ជា​មួយ​ក្លឹប​បាល់ទាត់​អាជីព​ណា​មួយ​ឡើយ។

បន្ទាប់​មកពួក​គេ​អនុញ្ញាត​ឲ្យ​ក្លឹប​មក​ពី​លីគ​ជប៉ុន​​​ជ្រើស​រើស​យក​កីឡាករ​ច្រើន​បំផុត​​ត្រឹម​៣​នាក់​ទៅ​ហ្វឹក​ហាត់ និង​​ប្រកួត​ក្នុង​​ពាន​រង្វាន់​ផ្សេង​ៗ។ បន្ទាប់​មក បើ​ក្លឹប​ពិនិត្យ​ឃើញ​កីឡាករ​ណា​ម្នាក់​មាន​ទេព​កោសល្យ និង​បំពេញ​តាម​លក្ខខណ្ឌ ក្លឹប​នោះ​នឹង​ចុះ​កុងត្រា​យក​​ធ្វើ​ជា​កីឡាករ​អាជីព​តែ​ម្តង ហើយ​ពួក​គេ​អាច​ចាប់​ផ្តើម​លេង​ឲ្យ​ក្លឹប​អាជីព​ពេញ​លេញ​នៅ​ពេល​បញ្ចប់​ការ​សិក្សា។

និយាយ​ពី​ក្រុម U23 ជប៉ុន​ដែល​កំពុង​មាន​វត្តមាន​នៅ​ទឹក​ដី​កម្ពុជា ​មាន​កីឡាករមក​ពី​សាកល​វិទ្យាល័យ​ជប៉ុន​ផ្សេង​ៗ​គ្នា ហើយ​មួយ​ចំនួន​បាន​ចុះ​កុងត្រា​​ជា​មួយ​ក្លឹប​អាជីព​ជប៉ុន​រួច​រាល់​ដែរ។ សូម​បង្ហាញ​ខ្សែ​ប្រយុទ្ធ​​៣​រូប​របស់ U23 ជប៉ុន ដែល​នឹង​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម U23 កម្ពុជា​យប់​​នេះ។

ខ្សែ​ប្រយុទ្ធ Yamada Shin អាយុ​២២​ឆ្នាំ កម្ពស់​១,៧៥ម៉ែត្រ ជានិស្សិតឆ្នាំទី​៤ និង​ជា​កីឡាករ​របស់​សាកល​វិទ្យាល័យ Toin University of Yokohama។ រូប​គេ​បានចុះ​កុងត្រា​ជា​មួយ​ក្លឹប Kawasaki Frontale របស់​លីគ​កំពូល​ជប៉ុន​រួច​ហើយ។ នៅ​ពេល​បញ្ចប់​ការ​សិក្សានា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ រូប​គេនឹង​ចូល​រួម​ជា​មួយ Kawasaki Frontale ពេញ​លេញ។

ខ្សែ​ប្រយុទ្ធ Ochiai Riku អាយុ​២៣​ឆ្នាំ កម្ពស់ ១,៧៥ម៉ែត្រ ​​ជានិស្សិតឆ្នាំទី​៤ និង​ជា​កីឡាករ​របស់​សាកល​វិទ្យាល័យ Tokyo International University ។ រូបគេ​បាន​បង្ហាញ​ឲ្យ​ក្លឹប Kashiwa Reysol ៤​លើក​ហើយក្នុង​ពានរង្វាន់​ J.League Cup ហើយ​គ្រោង​នឹង​ចាប់​ចូល​ក្លឹប​នេះ​ពេញ​លេញ​នៅ​ឆ្នាំ​២០២៣។

ខ្សែ​ប្រយុទ្ធ Komori Hiiro អាយុ២២​ឆ្នាំ កម្ពស់ ១,៧៨ម៉ែត្រ ជា​និស្សិតឆ្នាំទី​៤ និង​ជា​កីឡាករ​របស់​សាកលវិទ្យាល័យ Niigata University of Health and Welfare។ រូប​គេ​​បាន​ចុះ​កុងត្រា​រួច​រាល់​ហើយ​ជា​មួយ​​ក្លឹប JEF United Chiba ​​លីគ​ទី​២  ហើយ​នឹង​ចូល​ពេញ​លេញ​នៅ​ឆ្នាំ​២០២៣។

ខ្សែ​ប្រយុទ្ធ Komori Hiiro
ខ្សែ​ប្រយុទ្ធ Ochiai Riku
ខ្សែ​ប្រយុទ្ធ Komori Hiiro

កីឡាករ U23 ជប៉ុនទាំង​ស្រុង៖ មើល​​សមាជិក​​ក្រុម​ U23​ ជប៉ុន​​ត្រៀម​​ប៉ះ​​ U23 កម្ពុជា​​ស្អែក

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៥ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២០ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ២៣ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម