កីឡា
គ្រូជំនួយព្រះខ័នរាជស្វាយរៀង Oriol Mohedano និយាយពីលីគកំពូលកម្ពុជារដូវកាល ២០២២
លីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ (Cambodian Premier League) រដូវកាល ២០២២ បានចំណាយពេលប្រកួតអស់ជាច្រើនខែមកហើយ ខណៈត្រឹមពេលដែលសម្រាកលីគនេះ ក្លិបព្រះខ័នរាជស្វាយរៀង កំពុងឈរនៅកំពូលតារាង ដោយកាន់ ៣៩ ពិន្ទុក្នុងដៃ។

ទាំងអស់នេះកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ បុគ្គលិកនានារបស់ក្លិប ជាពិសេស គឺកីឡាករ បើទោះបីជាលីគនៅសល់ ២/៣ នៃផ្លូវដើរទើបបញ្ចប់ក៏ដោយ។
អ្វីដែលជាការចាប់អារម្មណ៍រដូវកាលនេះ លីគកំពូលកម្ពុជា ជាមួយនឹងកំណែទម្រង់ថ្មី មានការកាត់បន្ថយក្រុមច្រើន ដើម្បីធ្វើឱ្យកាន់តែមានភាពអាជីពពិតប្រាកដ ពោលគឺពី ១៣ ក្រុម មកនៅត្រឹម ៨ ក្រុម ខណៈលោក Oriol Mohedano គ្រូជំនួយក្លិបព្រះខ័នរាជស្វាយរៀង មានអារម្មណ៍ចម្រុះ អំពីការកាត់បន្ថយចំនួនក្រុមបាល់ទាត់កំពូល។
គ្រូបង្វឹកសញ្ជាតិអេស្បាញពន្យល់ថា៖ «ក្រុមចំនួន ៨ គឺតិចពេក។ គោលបំណងនៃលីគអាជីពណាមួយគឺត្រូវមានក្រុមជាច្រើនជាមួយគ្រប់ក្លិបដែលមានរចនាសម្ព័ន្ធអភិវឌ្ឍន៍ខ្លាំង។ ជាក់ស្តែង យើងមិនអាចចាប់ផ្តើមគម្រោងបែបនេះភ្លាមៗបានទេ។»

«សម្រាប់ពេលនេះ ការមានក្រុមចំនួនប្រាំបីគឺល្អ ប៉ុន្តែក្នុងរយៈពេលវែង ក្រុមបន្ថែមទៀតត្រូវតែបន្ថែមទៅលីក។ វាជាការលំបាកក្នុងការលេងគូប្រកួតដដែលពី ៣ ទៅ ៥ ដង (អាស្រ័យលើប្រសិនបើអ្នកស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៤) ហើយយើងត្រូវការភាពរស់រវើកបន្ថែមទៀតក្នុងគម្រោងដ៏ធំ។»

ដោយបានយល់ច្បាស់ពីលីគកំពូលកម្ពុជា តាំងពីឆ្នាំ ២០១៧ មក លោក Oriol បានបង្ហាញអារម្មណ៍នឹកស្ទីលលេងប្លែកៗ ដែលក្រុមផ្សេងៗមានក្នុងរជ្ជកាល Metfone C-League ដែលពេលនោះមាន ១៣ ក្រុមក្នុងលីគកំពូលកម្ពុជា។
ទោះបីជាយ៉ាងណា បច្ចុប្បន្នខេមបូឌានព្រីមៀរលីគ បានដំណើរការដល់សប្ដាហ៍ទី ១៧ ហើយ ស្របពេលដែល ក្លិបព្រះខ័នរាជស្វាយរៀង កំពុងឈរនៅកំពូលតារាង ក្រោយប្រកួត ឈ្នះ ១២ ស្មើ ៣ និងចាញ់ ២ មាន ៣៩ ពិន្ទុក្នុងដៃ នាំមុខក្រុមលេខ ២ វិសាខា ៥ ពិន្ទុ ជាពិសេសក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ បានធានាកៅអី Top 4 ដោយសុវត្ថិភាពហើយ ដើម្បីប្រកួត ៣ ជុំបន្ថែមទៀតនៅខែវិច្ឆិកាខាងមុខ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


