កីឡា
ប្រធានក្រុមបង់ក្លាដែសនិយាយថា ៖«ក្រុមកម្ពុជាហ៊ានលេង»
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិ FIFA Day ជាមួយក្រុមជម្រើសជាតិបង់ក្លាដែស វេលាម៉ោង៧យប់ ថ្ងៃទី២២ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សាយផ្ទាល់ដោយទូរទស្សន៍ បាយ័ន និង BTV។

កីឡាករ Jamal Bhuiyan ប្រធានក្រុមបាល់ទាត់បង់ក្លាដែស បាននិយាយថា ៖«អ្វីគ្រប់មានភាពវិជ្ជមាន។ យើងកំពុងទន្ទឹងរង់ចាំការប្រកួតនេះដែលសំខាន់សម្រាប់ពួកយើង។ យើងចង់ឈ្នះការប្រកួតនេះ។ វាជាពេលវេលាល្អសម្រាប់កីឡាករដែលបានខំប្រឹងប៉ុន្មានសប្តាហ៍កន្លងមក»។

«ក្រុមកម្ពុជាដៃគូល្អមួយ។ ពួកគេហ៊ានលេងបាល់ណាស់។ ឥឡូវនេះ យើងបានដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ (កម្ពុជា) ហើយ ប៉ុន្តែខ្ញុំមិនប្រាប់ពីចំណុចទាំងនោះទេ។ ពួកគេក៏ដឹងពីចំណុចខ្លាំង និងខ្សោយរបស់យើងដែរ។ វាជាការប្រកួតល្អមួយជាមួយក្រុមដែលមានសមត្ថភាពប្រហាក់ប្រហែលយើង។ ខ្ញុំគិតថា ការប្រកួតនេះ ៥០-៥០»។
ប្រវត្តិជួបគ្នា៤លើកចុងក្រោយគិតចាប់ពីឆ្នាំ២០០៦មក កម្ពុជាមិនធ្លាប់ឈ្នះបង់ក្លាដែសទេគឺ ចាញ់៣ដង និងស្មើ១ដង។ ឆ្នាំ២០០៦ កម្ពុជា ចាញ់ បង់ក្លាដែស ២-១ ក្នុងពានរង្វាន់ AFC Challenge Cup នៅទឹកដីរបស់បង់ក្លាដែស។ ១គ្រាប់របស់កម្ពុជារកបានដោយកីឡាករ ចាន់ រិទ្ធី។ ឆ្នាំ២០០៧ កម្ពុជា ស្មើជាមួយ បង់ក្លាដែស ១-១ ក្នុងពានរង្វាន់ Nehru Cup នៅប្រទេសឥណ្ឌា។ ១គ្រាប់របស់កម្ពុជារកបានដោយ កែវ កុលស។ ឆ្នាំ២០០៩ ក្នុងជំនួបមិត្តភាពអន្តរជាតិខែមីនា កម្ពុជា ចាញ់ ០-១ នៅទឹកដីបង់ក្លាដែស និង ឆ្នាំ២០១៩ ខែមេសា ជំនួបមិត្តភាពដដែល កម្ពុជា ចាញ់ ១-០ ទៀត នៅទឹកដីភ្នំពេញ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


