កីឡា
បាល់ទាត់អង់គ្លេស ពិចារណាប្រកួតពេលថ្ងៃត្រង់វិញ ដើម្បីសន្សំសំចៃអគ្គិសនី
២ ភាគ ៣ នៃក្លិបនៅអង់គ្លេស បានទទួលស្គាល់នៅក្នុងការស្ទង់មតិមួយ ដែលពួកគេបានពិចារណាចង់ផ្លាស់ប្តូរម៉ោងប្រកួតលឿនជាងមុនក្នុងរដូវរងារ ដើម្បីសន្សំសំចៃលើការចំណាយលើអគ្គិសនី ចំពេលមានវិបត្តិថាមពលដែលកំពុងកើនឡើង។
បាល់ទាត់អង់គ្លេសកំពុងរៀបចំសម្រាប់ការវិលត្រឡប់ទៅកាន់យុគសម័យមុនវិញ ដោយក្លិបត្រៀមខ្លួនរួចជាស្រេច ដើម្បីយកឈ្នះលើការកើនឡើងនៃការចំណាយថាមពល និងកង្វះថាមពលអគ្គិសនី ជាមួយនឹងការចាប់ផ្ដើមការប្រកួតនៅពេលថ្ងៃត្រង់វិញ។
នៅក្នុងការស្ទង់មតិទូទាំងប្រទេសដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ៦៣ភាគរយនៃក្លិបស្ទើរតែ ២ ក្នុងចំណោម ៣ បានសារភាពថាពួកគេកំពុងពិចារណាការចាប់ផ្តើមការប្រកួតពេលថ្ងៃត្រង់វិញដើម្បីសន្សំសំចៃលើការចំណាយលើថ្លៃភ្លើងបំភ្លឺកីឡដ្ឋាននៅខែក្រោយ។
ក្លិបក្នុងលីគ បង្ហាញលើផែនការថាមពលរំពឹងថា នឹងកើនឡើងបីដងក្នុងរដូវកាលនេះ ដោយតម្លៃនៃប្រតិបត្តិការភ្លើងបំភ្លឺកីឡដ្ឋានកើនឡើងលើសពី ១០០,០០០ ផោនក្នុងមួយឆ្នាំ។
វាមានរយៈពេល ៥០ ឆ្នាំ ហើយចាប់តាំងពីបាល់ទាត់អង់គ្លេសបានប្ដូរមកមានប្រកួតនៅពេលយប់ ដោយប្រកួតពាក់កណ្តាលសប្តាហ៍ ជាមួយនឹងការចាប់ផ្តើមលេងនៅម៉ោង ២:១៥ នាទីរសៀល។
បញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន ទំនងជាផ្នែកមួយនៃកង្វះថាមពលក្នុងរដូវរងារនេះ និងអាចបង្ខំឱ្យក្លិបប្រកួតក្នុងម៉ោងដែលអាចប្រើប្រាស់ពន្លឺថ្ងៃពាក់កណ្ដាលវគ្គទី ១ និងពន្លឺភ្លើងកីឡដ្ឋាន នៅវគ្គទី ២៕
ប្រភព៖ mirror.co.uk
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


