កីឡា
ផ្លូវការ! ទោះមានសង្គ្រាម អ៊ុយក្រែន ប្រកាសចូលរួមក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣០
ប្រធានសមាគមកីឡាបាល់ទាត់របស់ប្រទេសទាំង ៣ បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន ដែលហែកហួរដោយសង្គ្រាម នឹងចូលរួមជាមួយប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2030) ឆ្នាំ ២០៣០។

សំណើដើមត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីពីរឆ្នាំមុន ហើយសមាគមបាល់ទាត់អេស្ប៉ាញ (RFEF) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គំនិតនេះត្រូវបានគាំទ្រដោយប្រធាន UEFA លោក Aleksander Ceferin។
RFEF បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា “សហព័ន្ធបាល់ទាត់អេស្ប៉ាញ និងសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) បានដាក់បញ្ចូលសមាគមបាល់ទាត់អ៊ុយក្រែន (UAF) ទៅក្នុងកម្មវិធីដេញថ្លៃ Iberian ដើម្បីរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០”។

ព័រទុយហ្គាល់ ធ្លាប់ធ្វើជាម្ចាស់ផ្ទះជើងឯកទ្វីបអឺរ៉ុប (2004 European Championship) ឆ្នាំ ២០០៤ ខណៈ អ៊ុយក្រែន ធ្លាប់ធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយប៉ូឡូញ នៃជើងឯកទ្វីបអឺរ៉ុប ឆ្នាំ ២០១២ (Euro 2012)។
បន្ថែមពីនោះ លក្ខខណ្ឌ នៃតួនាទីរបស់ អ៊ុយក្រែន ក្នុងការដេញថ្លៃ “នឹងត្រូវបានពិភាក្សា និងកំណត់ក្នុងពេលសមស្របតាមក្រោយទៀត”។
គួររំលឹក នេះជាការបន្តតាមការប្រកាសកាលពីខែមុន ដោយមន្ត្រីអេហ្ស៊ីបថា អេហ្ស៊ីប, ក្រិក និងអារ៉ាប៊ីសាអូឌីត កំពុងពិភាក្សាគ្នាដើម្បីធ្វើម្ចាស់ផ្ទះ World Cup 2030 រួមគ្នា។ ដោយឡែកកាលពីខែសីហា អ៊ុយរូហ្គាយ, អាហ្សង់ទីន, ឈីលី និងប៉ារ៉ាហ្គាយ បានប្រកាសផងដែរ ពីការដេញថ្លៃរបស់ពួកគេ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ជាខួបមួយសតវត្ស នៃការប្រកួតបាល់ទាត់ពិភពលោក លើកទី ១ ដែលប្រារព្ធឡើងនៅ អ៊ុយរូហ្គាយ ជាមួយនឹងក្តីសង្ឃឹម នៃការនាំយកស្នាដៃពិភពលោកមកប្រកួតផ្ទះដំបូងរបស់ខ្លួន។
ចំពោះការប្រកួតឆ្នាំ ២០២៦ ត្រូវបានផ្តល់ដល់ប្រទេសចំនួន ៣ រួចហើយ គឺ កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក។

គួរដឹងដែរថា ជាងពាក់កណ្ដាល នៃការប្រកួត World Cup ទាំង ២១ លើក ដែលបានរៀបចំរួចហើយគឺភាគច្រើន ស្ថិតនៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែចុងឆ្នាំនេះ ប្រទេសកាតា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជុំផ្ដាច់ព្រ័ត្រជាលើកទី ១ ដែលពួកគេបានធ្វើនៅមជ្ឈិមបូព៌ា៕
ប្រភព ៖ AFP
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


